ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ សម្តេច ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់ថា៖ វិធានការនេះ គឺជាវិធានការបន្ថែម ក្នុងគោលបំណងរក្សាសន្តិសុខស្បៀង ខណៈដែលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់មិនឱ្យការនាំចេញអង្ករ និងស្រូវ ទៅក្រៅប្រទេសផងដែរ លើកលែងតែប្រភេទអង្ករសែនក្រអូបតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ដើម្បីចៀសវាងការឡើងថ្លៃត្រី ត្រីក៏គួរតែត្រូវបានរក្សាទុកដោយក្នុងដំណាក់កាលនេះ គួរតែហាមឃាត់នូវការនាំចេញត្រីទៅក្រៅប្រទេសផងដែរ កន្លងទៅយើងមិនបានហាមឃាត់ទេ គឺយើងហាមតែស្រូវនិងអង្ករ ក៏ប៉ុន្តែអាចនឹងមានការនាំចេញត្រី អញ្ចឹងសុំឲ្យត្រីបង្វិលមកលក់នៅក្នុងទីផ្សារ»។

សម្ដេចតេជោ ហ៊ុន សែន ការហាមឃាត់ការនាំចេញត្រីនេះ ជាការដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងនោះតម្រូវមានការស្តុកទុកបម្រុងម៉ាសចំនួន ១០លានម៉ាស់ថែមទៀត ត្រៀមបម្រុងសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំផ្លេទៀត និងម៉ាស N95 ចំនួន៥ពាន់ម៉ាស់បន្ថែមទៀតផងដែរ ដោយឡែកសម្រាប់អាល់កុលលាងដៃវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យផលិតទុកឱ្យបាន១លានលីត្រ ដើម្បីការពារមិនឲ្យមានការខ្វះខាតជាដាច់ខាត ដល់ប្រជាជនយើង៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print