ភ្នំពេញ:នារីម្នាក់ឈ្មោះចន្ទ វណ្ណាអាយុ៣២ឆ្នាំ ដែលជាបុគ្គលិកណាហ្គាវើលបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារទារសំណង 2 ពាន់ដុល្លារសហរដ្ឋអាមេរិកពីថៅកែហាងនួនប្រុស៣និងបក្ខពួកដែលបានព្រួតគ្នាប្រើអំពើហិង្សាដោយវិធីចាប់ក្រៀកវាយទាត់ធាក់និងទះកំភ្លៀងមកលើរូបនាងដែលជាភ្ញៀវចូលហូបក្នុងហាងនេះរងរបួសធ្ងន់។
នារីរងគ្រោះបានប្រាប់ឲ្យដឹងថា:មុនពេលកើតហេតុគាត់
ត្រូវបានមិត្តភក្កិហៅទៅញ៉ាំអាហារនៅហាងនួនប្រុស 3 ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ocicក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីយប់ថ្ងៃទី 31 ខែមីនាឆ្នាំ 2020 វេលាម៉ោង៩ យប់។ពេលដែលនាងកំពុងហូបអាហារជាមួយនឹងមិត្តភក្កិ៦ទៅ៧នាក់
ក្នុងនោះក៏មានបុរសម្នាក់មកអះអាងប្រាប់នាងថាខ្លួនជា
ម្ចាស់ហាងនួនប្រុស3នោះក៏បានចូលរួមកម្មវិធីនេះផងដែរ។ពេលនាងហូបស្រាក្រហមហើយបានដាក់កូនសោម៉ូតូលើតុហើយក្រោយលើកកែវផឹករួចដាក់កែវចុះវិញដាក់កែវលើសោម៉ូតូបណ្ដាលអោយរលំដួលធ្លាក់បែកដោយអចេតនាធ្វើអោយភ្លាមនោះម្ចាស់ហាងនួនប្រុស3បានប្រាប់គាត់ថានេះមិនមែនជាការលេងសើចទេបែកកែវមួយត្រូវបង់ពិន័យ 5 ដុល្លារ។ពេលនោះនាងបានហុចលុយ ក្រដាស20 ដុល្លារជូនម្ចាស់ហាងនួនប្រុស 3អោយអាប់ ថ្លៃបែកកែវហើយពេលដែលថៅកែនួនប្រុស 3 ទទួលយកប្រាក់ហើយនៅតែនិយាយពាក្យដដែលៗទៀតធ្វើឱ្យនាងទ្រាំលែងបានខឹងយ៉ាងខ្លាំងក៏បង្កឲ្យមានការប៉ះសម្ដីគ្នាទៅវិញទៅមករហូតដល់ថៅកែនួនប្រុស 3 និងបក្ខពួកដែលក្នុងនោះមានម្នាក់អះអាងថាជាបងប្រុសម្ចាស់ហាងផងបានចាប់ក្រៀកផ្ងើយ.កឡើងលើរួចទះកំផ្លៀងនាងជាច្រើនដៃហើមមុខហើមមាត់ហើយបង្ខំឲ្យនាងសំពះសុំទោសដល់រូបគេទៀតតែនាងមិនព្រមទើបម្ចាស់ហាងនួនប្រុស 3 បានចាប់ឃាត់នាងយកទៅ ប៉ុស្តិ៍នគរបាលជ្រោយចង្វា។មួយសន្ទុះក្រោយមកទើបសមត្ថកិច្ចសម្របសម្រួលឱ្យនាងនិងម្ចាស់ហាងនួនប្រុស 3 ត្រឡប់ទៅវិញរៀងខ្លួន។លុះព្រឹកថ្ងៃទី 01 ខែមេសាឆ្នាំ 2020 នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារដោយប្តឹងម្ចាស់ហាងនួនប្រុស 3 និងបក្ខពួកបានប្រើអំពើហិង្សាមកលើរូបនាងបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង
និងទាមទារសំណងជំងឺចិត្ត២ពាន់ដុល្លារព្រមទាំងសូមឱ្យច្បាប់រកយុត្តិធម៌ដល់រូបនាងដែលជាស្ត្រីភេទទន់ខ្សោយខណ:នាងដាក់ពាក្យបណ្តឹងតាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃទី៥ខែមេសានេះនាងមិនទាន់បានទទួលយុត្តិធម៌នៅឡើយ។ករណីនេះហើយទើបនាងទម្លាយរឿងនេះអោយអ្នកកាសែតដឹង។នាងសង្ស័យថាសមត្ថកិច្ចអាចផ្អឹបសំណុំរឿងនេះមិនព្រមចាត់ការព្រោះលឺថាថៅកែម្នាក់នេះជាមន្ត្រីនគរបាលខណ្ឌជ្រោយចង្វារផង។
ទាក់ទិនរឿងនេះអង្គភាពនគរវត្តមិនអាចសុំការបញ្ជាក់ពីបុរសដែលអះអាងថាជាម្ចាស់ហាងប្រើហិង្សាទៅលើស្រ្តីរងគ្រោះបានទេកាលពីព្រឹកថ្ងៃ៥ខែមេសានេះ។
ចំណែកលោកមេប៉ុស្តិ៍នគរបាលជ្រោយចង្វាប្រាប់ថាពិតជាមានរឿងបែបនេះមែនហើយនារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍របស់លោកតែដោះស្រាយមិនចេញលឺថាម្ចាស់ហាងប្តឹងតបវិញពីបទអុកឡុកក្នុងហាងរបស់គាត់។លោកមេប៉ុស្តិ៍បានដេញអោយសួរលោក ស្រី វុធ្ធី ជាអនុ ប៉ុស្តិ៍កាន់ការងារព្រហ្មទណ្ឌតែពេលទូរស័ព្ទចូលគ្មានអ្នកលើក។
យ៉ាងណាមិញមហាជនរិះគន់ថា អាជ្ញាធររាជធានីភ្នំពេញបានហាមក្លឹបកម្សាន្ត ហាងខារ៉ាអូខេ ឬហាងផឹកស៊ីធំៗផ្អាកសកម្មភាពធ្វើអាជីវកម្មបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19 តែបែរជាហាងនួនប្រុស៣នៅតែចចែសបើករកស៊ីមិនញញើតរហូតវាយតប់លើស្ត្រីទន់ខ្សោយយ៉ាងនេះ។គេមិនដឹងថាថៅកែរូបនេះអាងខ្នងស្អីបានជាសមត្ថកិច្ចមិនហ៊ានចាត់ការជូនជនរងគ្រោះ ? ៕
ដោយ៖ ប្រាថ្នា