អាជ្ញាធរខណ្ឌសែនសុខចុះដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋជាមួយនិងក្រុមហ៊ុនលាយស៊ីម៉ង់ត៍BST ជាលើទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦អាជ្ញាធរខណ្ឌសែនសុខបានចុះដោះស្រាយជាមួយក្រុមហ៊ុនលាយស៊ីុម៉ង់ត៍BST ជាលើទី២ ក្រោយពីការពន្យាពេលរកដំណោះស្រាយរយៈពេលជាង ១ខែកន្លង មក។ ជំនួបលើកនេះធ្វើឡើងនៅក្នុងទីតាំង ក្រុមហ៊ុនលាយស៊ីម៉ង់ត៍GOLDEN BST CONEURETE CO.LTD ដែលមានទីតាំងខាងលើក្នុងដីឡូលេខ203ផ្លូវបេតុភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ 

គណៈកម្មការចំរុះដែលចុះមកសំរបសំរួលក្នុងករណីខាងលើមានលោក ឡាយ ឧត្តម នាយករដ្ឋបាលខណ្ឌសែនសុខ លោក ខា សុគន្ធ លោក ខាន់ សំបឿន តំណាងប្រជាពលរដ្ឋ និងមន្ត្រីសាលាខណ្ឌមួយចំនួន ព្រមទាំងមាន លោក ហ៊ន វិបុល តំណាងក្រុមហ៊ុន។
ក្នុងជំនួបលើកទី២នេះ លោក ហ៊ន វិបុល តំណាងក្រុមហ៊ុន បានដោះស្រាយជូនប្រជាពលរដ្ឋនូវផលប៉ះពាល់ចំនួន៤ចំនុច ដែលប្រជាពលរដ្ឋបានសំណូមពរកាលពីលើកមុន ប៉ុន្តែរាល់ការដោះស្រាយរបស់ក្រុមហ៊ុនឆ្លើយតបនិង ប្រជាពលរដ្ឋ គឺពួកគាត់ព្រមទទួលយកក្នុងលក្ខ័ណ្ឌបណ្ណោះអាសន្នតែប៉ុណ្នោះ។

លោក ខាន់ សំបឿន តំណាងប្រជាពលរដ្ឋបានស្នើសុំ និងសំណូមពរបន្ថែមដល់ក្រុមហ៊ុន បញ្ឃប់សកម្មភាព លាយបេតុងនោះថា ចាប់ពីម៉ោង ២១ និង ០០នាទី ដល់ម៉ោង ៧ព្រឹកដើម្បីទុកពេលអោយគាត់បានសំរាកនៅពេលយប់អោយបាមស្រួលផងព្រោះថានៅពេលយប់វាឮសំលេងខ្លាំងណាស់។ដោយខាងក្រុមហ៊ុនកន្លងបានធ្វើការពេញ២៤ម៉ោង លើ ២៤ម៉ោង ដែលនាំអោយពួកគាត់មិនបានសំរាក។

ចំពោះការស្នើសុំពីតំណាងប្រជាពលរដ្ឋ១ ចំនុចបន្ថែបទៀតនេះ ខាងតំណាងក្រុមហ៊ុនលោក ហ៊ន វិបុល មិនទាន់បានឆ្លើយតបនៅឡើយទេ ដោយសុំពន្យាពេលមួយសប្តាហ៍ ដើម្បីយកសំណើរនេះជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនសិន។
លោក ខាន់ សំបឿនតំណាងប្រជាពលរដ្ឋបានអោយដឹងទៀតថាបើខាងក្រុមហ៊ុនដោះស្រាយមិនបានតាមការស្នើសុំ១ចំណុចចុងក្រោយខាងលើទេពួកគាត់និងប្តឹងទៅថ្នាក់លើបន្តទៀត។

គួររំលឹកដែរថា កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ ក្រោយពីមានប្រជាពលរដ្ឋប្តឹងមកសាលាខណ្ឌសែនសុខដែលពាក់ព័ន្ធក្រុមហ៊ុនលាយស៊ីម៉ង់ត៍GOLDEN BST CONEURETE CO.LTD តែងតែមានសំលេងរំ ខានដល់ពួកគាត់និងបង្ហូលទឹកដាក់ផ្លូវធ្វើអោយខូច ក្នុងភូមិ ទើបអាជ្ញាធរ ខណ្ឌសែនសុខបានបង្កើតជាគណះកម្មការចំរុះចុះមកពីនិត្យដល់ ទីតាំងខាងលើក្នុងដីឡូលេខ២០៣ផ្លូវបេតុភូមិរោងចក្រសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
លោក ហ៊ន វិបុល តំណាងក្រុមហ៊ុនលាយសុីម៉ង់ត៍ខាងលើបានអោយដឹងថារាល់បញ្ហាដែលប៉េះពាល់កន្លងមកខាងក្រុមហ៊ុនបានដោះស្រាយជួនពួកគាត់អស់ហើយនៅសល់តែ១ចំណុចទៀតដែលលោកកំពង់ស្នើរសុំទៅប្រធានក្រុមហ៊ុនដើម្បីដោះស្រាយអោយពួកគាត់៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print