(UPDATE)៖ ឡានដឹកកម្មកររោងចក្រតែមួយបើកកៀរគ្នាបណ្តាលអោយមាន អ្នករបួស៧២នាក់ ស្លាប់៤នាក់នៅនឹងកន្លែង​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដឹកកម្មករកម្មការិនីបានកើតឡើងបណ្តាលអោយមានអ្នកស្លាប់៤នាក់ និងរងរបួស៧២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។

IMG_5796.JPG

គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​ដឹក​កម្មករ​២គ្រឿងកៀរគ្នាបណ្តាលអោយមានអ្នកស្លាប់បាត់បង់ជីវិត៤នាក់របួសធ្ងន់ស្រាល៧២នាក់នេះកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦តាមបណ្តោយផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១០និង១១ស្ថិតក្នុងភូមិជៃតាកួន ឃុំរកាកោះ ​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការរៀបរាប់របស់កម្មការិនីម្នាក់បានអោយដឹងថា ឡានដែលដឹកកម្មករកម្មការិនីនេះមុនពេលកើតហេតុបានបើកវ៉ាជែងគ្នាទៅវិញទៅមកយកឈ្នះចាញ់រៀងខ្លួនធ្វើអោយអ្នកជិះនៅលើឡានមានការភិតភ័យគ្រប់គ្នា។

ប្រភពបន្តថា លុះមកដល់កន្លែងកើតហេតុស្រាប់តែឡានមួយតៀងបានបើកវ៉ាជែងយ៉ាងលឿងស្រាប់តែមានឡានបែនដឹកថ្មមកពីមុខតៃកុងឡានបានងាកចង្កូតគេចទៅស្តាំដៃក៏កៀរឡានមួយគ្រឿងទៀតបណ្តាលអោយធ្លាក់ពីលើផ្លូវទៅដីក្រហមឃើញដូច្នេះតៃកុងឡានបង្កក៏ងាកចង្កូតចេញហើយងាកមកម្តងទៀតក៏ក្រឡាប់ចាក់បះជើងទៅលើបណ្តាលអោយមានអ្នករងរបួស និងស្លាប់នៅកន្លែងកើតហេតុជាច្រើននាក់ ។

អ្នកស្លាប់៤នាក់មាន ទី១ឈ្មោះស៊ីមសុខុម ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិបឹងព័ទ្ឋ ឃុំស្តុក ស្រុកគងពិសី ទី២ឈ្មោះណុបលីម ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិបឹងព័ទ្ឋ ឃុំស្តុក ស្រុកគងពិសី ទី៣ឈ្មោះស្រីម៉ុច ភេទស្រី អាយុ២៦ឆ្នាំរស់នៅភូមិព្នោ ឃុំព្រៃញាតិ ស្រុកគងពិសី និងទិ៤ឈ្មោះអ៊ីវស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំរស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ៕

​សមត្ថកិច្ចបានងោយដឹងថាឡានបង្កដេលវ៉ាជែងហើយទៅកៀរគេបង្កទៅជាគ្រោះថ្នាក់នេះម៉ាកហ៊ូយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ២Q០១២០អ្នកបើកបរត្រូវបានស្គាល់មានឈ្មោះម៉នភេទប្រុសមិនដឹងអាយុរស់នៅភូមិព្រះម្លប់ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្ពកំពង់ស្ពឺ។ចំណែកឡានដែលត្រូវកៀរម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AD6890អ្នកបើកបរឈ្មោះមុកហួយទីភេទប្រុសអាយុិ២៣ឆ្នាំរស់នៅភូមិថ្លុកដូនសខុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

កម្មការិនីដែលរងរបួសនិងស្លាប់បាត់បង់ជីវិតសុទ្ឋតែជាអ្នកបំរើការនៅរោងចក្រនូខបស្ថិតក្នុងឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល។ ។សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យចំណែករថយន្តទាំង២ក្រឿងត្រូវបាយកទៅរក្សាទុកនៅអធិការដ្ឋនគរបាលស្រុករង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់ឡានបង្កងោយមកទទួលខុសត្រូវតាមច្បាប់៕

20160112_072635

20160112_073214

20160112_074340

20160112_074118

20160112_080002

20160112_074151

20160112_083325

20160112_072922 20160112_073333 20160112_072541

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print