ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ មិនមានការបិទរោងចក្រ ផ្សារ ហាងលក់ដូរ ហាងគុយទាវ ។ សម្តេចសូមអោយមន្ត្រីរាជការធ្វើការធម្មតា តែរដ្ឋនិងសងវិញក្នុងរយៈពេល៥ថ្ងៃ ។ សម្តេចសូមចិត្តកម្មកររោងចក្រ ប្រជាពលរដ្ឋ មន្ត្រីរាជការ កុំដើរលេងតាមតំបន់ទេសចរណ៍ កន្លែងដែលមានមនុស្សច្រើន ។ សម្តេចអង្វរកុំអោយមានការជួបជុំគ្នាផឹកសុី ដែលគ្មានពន្លាតឆ្ងាយពីគ្នា និងមេត្តាកាត់បន្ថយការធ្វើដំណើរទៅកាន់ស្រុកកំណើត៕
...
ដោយ៖ សុខ ខេមរា