ភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានដោយបានលើកឡើងថា ប្រទេសកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ននេះគឺប្រទេសមិនឋិតនៅក្នុងស្ថានភាពដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ។
ក្នុងន័យនេះសម្ដេចក៏បានរំលេចពីការបង្កើតច្បាប់ប្រទេសក្នុងគ្រាមានអាសន្នគឺគ្រាន់តែជាការបង្កើតដើម្បីត្រៀមលក្ខណៈសម្បត្តិប្រសិនបើស្ថានភាពបែបនោះមកដល់ ។
សម្តេចប្រសាសន៍បញ្ជាក់បន្ថែមថា៖ សម្ដេចគឺមិនចង់ ដាក់ប្រទេសក្នុងភាពគ្រាមានអាសន្ននោះទេព្រោះការធ្វើបែបនេះបានធ្វើឲ្យស្លាប់សេដ្ឋកិច្ចជាតិហើយក្នុងគ្រាបច្ចុប្បន្ននេះគឺប្រទេសកម្ពុជាមិនឋិតក្នុងស្ថានភាព នៃប្រទេសក្នុងគ្រាមានអាសន្ននោះទេ។
សម្តេចជោ ហ៊ុន សែន ដ៏សូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង៕
...
ដោយ៖ សុខ ខេមរា