ខេត្តកណ្តាល៖ ទីបំផុតលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ដែលមានរឿងអាស្រូវមិនចេះចប់នោះ ត្រូវបាននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេច ផ្អាកការងារបណ្តោះអាសន្ន ។ ដោយអោយមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរងចាំការសម្រេចជាថ្មី។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
ស្របពេលមានរឿងអាស្រូវរាប់កញ្ឆេទៅហើយ កោតតែលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ហ៊ានចំណាយលុយពឹង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ១រូប រត់ការយកតំណែងជាអគ្គាធិការរង តែត្រូវបរាជ័យ ទោះយកលុយដាក់មុខក៏ដោយ ខណៈថ្នាក់លើស្គាល់ពីសាវតា បុគ្គលរូបនេះ បន្សល់ទុកនូវរឿងក្នុងតំណែង សាបព្រួសអំពើមិនគប្បីជៈឥទ្ធិពលដ៏អាក្រក់ក្នុងសង្គម ដែលមិនអាចជួយយិតយោងបាន ក្នុងការអន្តរាគមន៍ផ្តល់តំណែងនោះ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបង្ហើបថា៖ លោកផ្កាយ១ ស្រេង សុខា មិនត្រឹមតែ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេច ផ្អាកការងារបណ្តោះអាសន្ន ប៉ុណ្ណោះទេ អាចដកតំណែង ឈានដល់បណ្តេញចេញពីក្របខ័ណ្ឌថែមទៀតផង។
សូមរម្លឹកថា៖ នាយ នាយរងនគរបាលជាតិច្រើនណាស់ នេះមិនសំដៅពីការរិៈគន់ពីមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត អាជ្ញាធរនោះផង គឺគេចាត់ទុកបុគ្គលលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាលនេះ ថ្លើមធំមែន ហ៊ាន យកឈ្មោះលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្ត បច្ចុប្បន្នជាប្រធានប្រឹក្សាខេត្ត បញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋទទឹងថ្ងៃជាង៤០ហិកតា ល្បីស្ទើរទូទាំងក្របខ័ណ្ឌប្រទេស។ ខណៈលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ប្រតិកម្មយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថា លោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល យកឈ្មោះគាត់ ពីមុនជាអភិបាលខេត្តកណ្តាលទៅបញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ជាការប្រមាថធ្ងន់ធ្ងរដល់អំណាចគណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ដោយមិនដឹង ពីលោកស្នងការរងរូបនេះមានគំនិតទុច្ចរិត។ ទីបំផុត ពេលនេះរឿងដ៏ព្រហើន ប្រព្រឹត្តដោយ លោកផ្កាយ១ ស្រេង សុខា ឈានដល់ដំណាក់ការ អតីតៈអភិបាលខេត្តកណ្តាល បញ្ជាអោយដកតំណែងលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល ។
សូមជម្រាបថា៖ លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល និង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីទទឹងថ្ងៃរបស់រដ្ឋជាង៤០ហិកតា ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល។
សូមរម្លឹកថា៖ លោកស្នងការរង ស្រេង សុខា កន្លងមកមានរឿងមិនចេះចប់ មិនចេះហើយ បង្ហាញអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ភាពហឺហា បោះលុយដ៏សំញ៉ែងចូលស្តីដណ្តឹងកូនក្រមុំ គេនៅអ្នកលឿងផ្តល់ថ្លៃទឹកដោះ ១០មុឺនដុល្លារ រហូតដល់ល្បីផង ទទួលការរិៈគន់ផង ពីមជ្ឈដ្ឋានមន្ត្រីរាជការ ហើយអង្គភាព ប្រឆាំងអំពើពុករលួយក៏បាន ស្រាវជ្រាវពីបុគ្គលនេះ បានប្រភពសេដ្ឋកិច្ចពីក្រហែងមេឃណា..?
ដោយ៖ សុខ ខេមរា