ទីបំផុត ! នគរបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបញ្ជូនជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើតាមលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់ សារព័ត៌មាន មុននេះបន្តិចថា ៖នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនឹងបញ្ជូនជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ចំពោះជនសង្ស័យនេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋរិៈគន់បំផុត នូវដ៏អមនុស្សធម៍ ក្នុងនាមខ្លួនជាអ្នកចេះដឹង និងជាមន្ត្រីរាជការ ។

សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។

សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង។
មហាជនសំណូមពរអោយតំណាងអយ្យការចាត់ការទៅតាមនីតិវិធី នៃទំហំការប្រព្រឹត្ត របស់ជនសង្ស័យ មកលើស្ត្រីមានភាពទន់ខ្សោយ មានផ្ទៃពោះ៤ខែ នោះផង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print