ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា៖ បន្ទាប់ពីឃាត់ខ្លួនលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB និង FBTV កាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខដោយពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។
នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយតំណាងអយ្យការធ្វើការសាកសួរ។
ដោយឡែកលោកឧត្តម សេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ទៀតថា “ពិតជាមានការបញ្ជូនខ្លួនលោក សុវណ្ណរិទ្ធី ទៅតុលាការមែនដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥”។
នៅរសៀលថ្ងៃទី៨ នេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ TVFB និង FBTV ទាំងអស់ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានញុះញង់ក្នុងសង្គម៕
ដោយ៖ សិលា