ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាលបានរៀបចំពិធីប្រគល់-ទទួល សំភារៈបរិក្ខារពេទ្យដើម្បីបម្រើ និងការឆ្លើយតបការរាតត្បាត (COVID-19) ដែលជាអំណោយរបស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព លោក សាស្ត្រា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា។ សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រទាំងអស់ដែលវៀតណាមប្រគល់ជូន សរុបជាថវិកា ៣១មុឺន៤៧៣៩ ដុល្លារអាមេរិក។ សម្ភារៈទាំងអស់រួមមាន ៖
១-ម៉ាស់វេជ្ជសាស្ត្របីស្រទាប់ ២៤មុឺន
២-អាវការពារ១០០០
៣- ម៉ាស់បីស្រទាប់ប្រឆាំងបាក់តេរី ១មុឺន
៤-ឧបករណ៍ធ្វើតេស្តរករោគចំនួន ១គ្រឿង និងគ្រឿងបន្ទាប់បន្សំ២មុខ
៥- កញ្ចប់តេស្តចំនួន៧១៥០កញ្ចប់
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់វៀតណាម នៅពេលនេះ ។ លោកសង្ឃឹមយ៉ាងមុតមាំថា វៀតណាមនឹងផ្តល់នូវជំនួយជាបន្តបន្ទាប់ទៀត ក្នុងពេលឆាប់ៗខាងមុខ ដើម្បីកម្ពុជាជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជម្ងឺកូវីត ១៩ អោយទទួលបានជោគជ័យឆាប់រហ័ស៕
ដោយ៖ សហការី