អ៊ីស្រាអែល បញ្ជាទិញឧបករណ៍ធ្វើតេស្តរក COVID-19ពីប្រទេសចិនតម្លៃ២៥លានដុល្លារ

ចែករំលែក៖

អុីស្រាអែល៖ បច្ចុប្បន្នចិនក្លាយជាប្រទេសផ្គត់ផ្គង់ បរិក្ខាពេទ្យ ច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយសារតែប្រទេសនៅជុំវិញពិភពលោក មិនអាចផលិតទាន់ពេលវេលានោះឡើយ។ ប្រទេសមហាអំណាចវេជ្ជសាស្ត្រ ដូចជា អាមេរិក អាល្លឺម៉ង់ បារាំង អេស្ប៉ាញ ត្រូវបង្ខំចិត្តទិញពីចិនផងដែរ។
នៅពេលនេះប្រទេសអ៊ីស្រាអែល ក៏បានព្រមព្រៀងទិញបរិក្ខាពេទ្យ ឧបករណ៍ធ្វើតេស្ត តម្លៃជាង ២៥លានដុល្លារពីក្រុងហ៊ុនបច្ចេកវិទ្យា របស់ចិន។
យោតាមគេហទំព័រ worldometers.info បានផ្សាយថា ការបញ្ជាទិញឧបករណ៍ធ្វើតេស្ត របស់អ៊ីស្រាអែល ក្រោយពេលប្រទេសនេះ មានករណីឆ្លងកូវីដ១៩កើនឡើងដល់ ៩,០០៦នាក់ ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៥៨៥នាក់។
សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃទី០៨ ខែមេសាបានផ្សាយថា៖ ក្រសួងសុខាភិបាលអ៉ីស្រាអែលនាថ្ងៃទី៨ខែមេសា បានប្រកាសថា អ៊ីស្រាអ៊ែលបានព្រមព្រៀងជាមួយក្រុមហ៊ុន BGI Genomics មានមូលដ្ឋាននៅទីក្រុង ហ្សិនជិន (Shenzhen) នៃប្រទេសចិន ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយ សម្រាប់ការធ្វើតេស្ត COVID-19 នៅជុំវិញពិភពលោក។
បច្ចុប្បន្នអ៊ីស្រាអែល អាចធ្វើតេស្តបានតែ៨៣០០ នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយអ៊ីស្រាអ៊ែល បានខិតខំជំរុញការធ្វើតេស្ត ឲ្យបាន ១ម៉ឺននាក់ក្នុងមួយថ្ងៃ។ តាមរយៈកិច្ចព្រមព្រៀងខាងលើ អ៊ីស្រាអែលនឹងទទួលបានឧបករណ៍ទាំងនោះ នៅសប្តាហ៍ក្រោយ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print