ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ជនបរទេស​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ បន្ទាប់​ពី​ឆក់​ទូរស័ព្ទ​ជនបរទេស​បាន​សម្រេច​ និង​រត់គេច​ខ្លួន​បាត់​ម្នាក់​ ។

IMG-20160113-WA0013

កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១៩​ កែង​នឹង​ផ្លូវ​លេខ​១៧២​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ។​

​ប្រភព​ព​ត៌​មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា​ គឺ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FL-4323​ ជិះ​ឌុ​ប​គ្នា​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ជនជាតិ​អ៊ី​តា​លី​ម្នាក់​បាន​សម្រេច​ ។​ ភ្លាម​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ដែល​កំពុង​ជិះ​ល្បាត​បានឃើញ​ ក៏​បាន​ដេញ​តាម​រហូត​មក​ដល់​ចំណុច​ខាងត្បូង​នឹង​ផ្សារ​ទំនើប​សូ​រី​យា​ ជនសង្ស័យ​បាន​ផ្ទួ​ល​ម៉ូតូ​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នក​ឌុ​ប​ ចំណែក​អ្នក​ដែល​អង្គុយ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​ យក​ទូរស័ព្ទ​គេចខ្លួន​បាត់​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ នាំ​ខ្លួន​យក​ទៅ​សួរនាំ​ និង​កសាង​សំណុំរឿង​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ ដើម្បី​ចាត់ការ​ទោ​តាម​ផ្លូវ​ ចំណែក​ជន​រង​គ្រោះជា​ជនជាតិ​បរទេស​ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ផង​ដែរ​ ៕

IMG-20160113-WA0011

IMG-20160113-WA0010

IMG-20160113-WA0012

...

ដោយ៖ ​ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print