ពលរដ្ឋអង់គ្លេស និងឆេក មិនខ្វល់ពីកូវីដ-១៩ នាំគ្នាទៅដេកស្រាតហាលថ្ងៃនៅមាត់បឹង ឆ្នេរសមុទ្រ

ចែករំលែក៖

ប្រទេសអង់គ្លេស+ឆេក ៖ បច្ចុប្បន្នអង់គ្លេសមានអ្នកស្លាប់កើនឡើងដល់ទៅជិត៩០០០នាក់ហើយ និងឆ្លងជាង៧៣ពាន់នាក់ ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសនេះ បាននាំគ្នាទៅដេកហាលថ្ងៃធ្វើព្រងើយមិនខ្វល់ ឬបារម្ភពីការឆ្លងនោះឡើយ។
ចំណែកនៅក្នុងប្រទេសឆេកវិញ ពលរដ្ឋអាច អាក្រាតកាយ ដែកហាលថ្ងៃបានតែត្រូវពាក់ម៉ាស់ទប់ស្កាត់ការឆ្លងរាលដាល។ នេះហើយសម័យកាលកូវីដ-១៩ អាក្រាតកាយដេកហាលថ្ងៃក៏អាក្រាត ចុះឲ្យពាក់ម៉ាស់បានហើយ។ ប៉ូលិសប្រទេសឆែក មិនបានហាមឃាត់ពលរដ្ឋដែលចង់ទៅដេកអាក្រាតកាយហាលថ្ងៃ ឡើយប៉ុន្តែគឺត្រូវតែពាក់ម៉ាស់ ការពារជាប់ជានិច្ច។
កាលពី ខែមីនា ប៉ូលិស ឆែកបានស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាស់ពេល ចេញពីផ្ទះ ក្រោយពេលបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដោយសារតែ កូវីដ-១៩រាលដាលយ៉ាងខ្លាំង នៅអឺរ៉ុប។
ប៉ុន្តែក្នុងពេលដែលពលរដ្ឋមួយចំនួនធំបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ប៉ូលិសក៏ទទួលបាន ទូរស័ព្ទជាច្រើន ត្អូញត្អែថា ពលរដ្ឋនៅក្នុងស្រុក Lazne Bohdanec ភាគខាងកើតនៃ ទីក្រុង Prague បាននាំគ្នាទៅដេកស្រាតហាលថ្ងៃ។
ក្នុងចំណោមមនុស្ស១៥០នាក់ ដែលប៉ូលិស រកឃើញ មានពាក់កណ្តាល មិនគោរពច្បាប់ ដោយមិនបានពាក់ម៉ាស់នៅទីសាធារណៈ។ ប៉ុន្តែក្រោយពេល ណែនាំ ពលរដ្ឋក៏បានគោរពទៅតាមច្បាប់ ដែលបានកំណត់ ។ពលរដ្ឋឆេកទទួលបានការអនុញ្ញាត ឲ្យអាក្រាតកាយហាលថ្ងៃ នៅតំបន់ដែលបានកំណត់ ប៉ុន្តែត្រូវតែពាក់ម៉ាស់ ការពារជំងឺឆ្លង ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print