ជនទំនើងមួយក្រុម ចេញពីហាង ផឹកស៊ី ថ្លើមធំមែនហ៊ាន ដកកាំភ្លើងបាញ់ច្រើនគ្រាប់ ក្បែរប៉ុស្តិ៍នគរបាលទឹកល្អក់២

ចែករំលែក៖

ភ្នំពេញ៖ បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈជនទំនើងមួយក្រុម ចេញពីហាងផឹកស៊ីក្បែរ ប៉ុស្តិ៍ទឹកល្អក់២ ខណ្ឌទួលគោក គ្មានញញើតសមត្ថកិច្ចបន្តិច បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង។

សកម្មភាពបាញ់បោះនេះ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី១១ ខែមេសាឆ្នាំ២០២០ នៅហាងផឹកស៊ីមួយកន្លែងក្បែរប៉ុស្តិ៍ នគរបាលទឹកល្អក់ទី២ ដែលមានយីហោ «DAV សាច់អាំងទឹកកាពិ» តាមបណ្ដោយផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជិតនឹងប៉ុស្តិនគរបាល។
គេបានរាយការណ៍ថា៖ នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយក្រុម បានអង្គុយផឹកស៊ីក្នុងហាងផឹកស៊ីនៅក្បែរខាងលើ មិនដឹងថា មានរឿងអ្វីមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យ បានចេញពីហាងស្រាប់តែដកកាំភ្លើង បាញ់រះជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង តែសំណាងល្អមិនមានអ្នករងរបួសឡើយ។ បន្ទាប់ ពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រួច ក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ចឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុខាងលើ រួចប្រមូលសំបកគ្រាប់ និងសាកសួរម្ចាស់ហាង ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
ការបាញ់បោះបែបនេះ សង្ឃឹមថា សមត្ថកិច្ច នឹងឈានដល់ក្តោបមុខសញ្ញាបាន ដើម្បីអោយពួកគេ យល់ពីប្រទេសមានច្បាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print