បុរស២នាក់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងស៊ីការស្រវឹងជោគជាំបើកម៉ូតូធ្លាក់ថ្នល់របួសធ្ងន់ 

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបណ្ដាលមកពីបុរស២នាក់ ស្រវឹងស្រាជោគជាំបើកម៉ូតូចេញកន្លែងស៊ីការ មកដល់ចំនុចកើតហេតុត្រង់ផ្លូវកែង ក្នុងភូមិកែងល្វី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ស្រាប់តែជ្រុលចង្កូតធ្លាក់ចិញ្ចើមថ្នល់របួសធ្ងន់អ្នកបើកបរ ចំណែកអ្នកជិះពីក្រោយគ្រាន់តែ របក់ដៃជើងតិចតួច កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦។

ជនរងគ្រោះមានឈ្មោះ  ប៊ូ ខេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ អន្លង់ត្រាច ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ​ រងរបួសធ្ងន់់ ចំណែកម្នាក់ទៀតឈ្មោះ  លាង ផេង ប្រុស អាយុ ២៩ឆ្នាំ​ រស់នៅក្នុងភូមិឃុំជាមួយ​  បានជិះម៉ូតូ សង ពណ៍ខ្មៅ សេរី ២០១៣​ ពាក់ផ្លាក់លេខ កំពង់ធំ​1F-5953 ខូចខាត់យ៉ាងដំណំ។

ក្រោយពីកើតហេតុប្រជាពលរដ្ឋនិងអ្នករួមដំណើរបានបញ្ចូនជនរងគ្រោះទៅសង្គ្រោនៅមន្ទីរពេទ្យស្រុកស្ទោង ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិបងប្អុនយកទៅរក្សាទុក៕

Image50

Image54

Image51

Image52

Image53

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print