ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពាធិ៍សាត់សហការជាមួយប៉ុស្តិ៍រដ្ឋបាលរលាប និងអាវុធហត្ថក្រុង ឃាត់ខ្លួនបុរសល្មោភកាមត្រូវជាបងថ្លៃម្នាក់ញាត់បញ្ចូលទ្រុង ខណៈបងថ្លៃរូបនេះ ចាប់រំលោភប្អូនក្រមុំនៅលើផ្ទះបានសម្រេចនៅពេលប្រពន្ធកូនកំពុងដេកលក់ស្កប់ស្កល់។
ការចាប់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នៅចំណុចលើផ្ទះរបស់ខ្លួនស្ថិត ក្ទុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលចុះអនុវត្តប្រាប់ថា បុរសសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះហម យាន អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ហើយមានប្រពន្ធ និងកូនប្រុស ស្រីរហូតដល់ទៅ៣ទៅ៤នាក់ទៅហើយនោះ ព្រមទាំងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែផងនោះ ។
ប្រពភខាងលើនេះបន្តថា ការឃាត់បុរសរូបនេះក្រោយពីទទួលពាក្យបណ្ដឹងរបស់ឈ្មោះស៊ឹម សុភា ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ (ត្រូវជាឪពុកក្មេកជនសង្ស័យ) ។
នៅក្នុងពាក្យបណ្ដឹងបុរសឪក្មេកបានរាបរបថា កាលពីវេលាម៉ោង១១និង១២នាទី យប់ ថ្ងៃទី៨ ខែមករាថ្មីៗនេះ កូនប្រសារូបនេះបានចាប់កូនស្រីរបស់គាត់ឈ្មោះឈ.ស.ព អាយុ១៧ឆ្នាំរស់នៅក្នុងបន្ទុកគ្រួសារ ហើយត្រូវជាប្អូនថ្ងៃស្រីរបស់រូបគេ(ជនសង្ស័យ)ផងនោះ ត្រូវគេចាប់រំលោភបានសម្រេចនៅលើផ្ទះ ខណៈនាងមកលេង។
ប្រភពបន្តទៀតថា ចំពោះករណីខាងលើនេះ ជនសង្ស័យបានឆ្លើយសាភាពនៅចំពោះមុខសមត្ថកិច្ច និងសាច់ញាតិថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន ។ ពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំបែបបទបញ្ជូនតាមនីតិវិធី ប៉ុន្តែមានការលំបាក ផងដែរ ដោយសារមាន ការអង្វរពីម្ដាយ និងប្រពន្ធជនសង្ស័យឲ្យមានការប្រណីលើកលែងទោសនោះ ៕
ដោយ៖ ប៉ឹម ពិន