វិចារណកថា​៖​ ពលរដ្ឋ​កម្ពុជា​អបអរសាទរ​ផ្លូវជាតិ​លេខ​៤​រួចខ្លួន​

ចែករំលែក៖

​ជន​កម្ពុជា​ មិន​ថា​អ្នក​រស់នៅ​ខេត្តស្វាយរៀង​,​ ខេត្ត​បណ្តា​ភាគ​ឦសាន​,​ បាត់ដំបង​,​ បន្ទាយ​មាន​ជ័យ​…​ដែល​កម្រ​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នោះ​ទេ​ ដែល​អបអរសាទរ​ ពេល​ដែល​ទទួល​ដំណឹង​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​ដកហូត​សិទ្ធិ​កាន់កាប់​យក​ប្រាក់​ពី​ក្រុមហ៊ុន​ AZ​ លើ​ផ្លូវជាតិ​លេខ​៤​វិញ​នោះ​ គឺ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​សម្តែង​នូវ​ក្តី​រំភើប​ចំពោះ​ការ​វះកាត់​ដ៏​ត្រឹមត្រូវ​មកនេះ​ ។​ ផ្លូវជាតិ​លេខ​៤​ ជា​សរសៃឈាម​ដ៏​សំខាន់​ ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​ផ្នែក​និរតី​នៃ​ប្រទេស​មាន​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​គ្រួសារ​ និង​សេវា​ដឹក​ជញ្ជូន​ផ្សេងៗ​ច្រើន​សន្ធឹកសន្ធាប់​ឆ្លងកាត់​ផ្លូវ​នេះ​ ។​

​ប្រជាពលរដ្ឋ​កម្ពុជា​សប្បាយ​រីករាយ​ គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​វេលា​នេះ​ ។​ ក្រឡេក​ទៅ​មើល​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​ ។​ ជា​ចំណាត់ការ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រង់ចាំ​ជា​យូរ​ ព្រោះថា​ ផ្លូវជាតិ​លេខ​៤​ជា​អំណោយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ មិន​គួរ​បើ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ AZ​ របស់​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ ដាក់​បា​រ៉ា​ស់ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខែ្ម​រ​ ដែល​ឆ្លងកាត់​ផ្លូវ​នេះ​ក្រោម​លេស​ «​ថែទាំ​»​ នោះ​ទេ​ ។​ ឥឡូវនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​ជនបរទេស​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​ដោយ​មិន​បង់ប្រាក់​នោះ​ឡើយ​ ។​ អ្វី​ដែល​សំខាន់​ គឺ​បណ្តាជន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ ។​

​ផ្លូវជាតិ​លេខ​៤​ភ្ជាប់​ពី​រាជធានី​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ចម្ងាយ​ប្រមាណ​២២៤​គីឡូម៉ែត្រ​ ដែល​ជា​កេរ្តិ៍​ដំណែល​ស្ថាបនា​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ ។​ ផ្លូវ​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ តំណាង​ក្រុមហ៊ុន​ AZ​ ធ្វើ​សេវាកម្ម​យក​លុយ​រយៈពេល​៣៥​ឆ្នាំ​ គិត​ចាប់តាំងពី​ឆ្នាំ​២០០២​ ដោយ​ក្រុមហ៊ុន​ទទួល​បានការ​លើកទឹកចិត្ត​រួច​ពន្ធ​សព្វសារពើ​ ។​ មាន​ន័យ​ថា​ បើ​យោង​តាម​កិច្ចព្រមព្រៀង​សម្បទាន​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ក្រុមហ៊ុន​ AZ​ Investment​ Co.,​ Ltd.​ របស់​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ លើ​ការ​ធ្វើ​សេវាកម្ម​ យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នោះ​ គឺ​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​យក​លុយ​ រហូត​ដល់​ឆ្នាំ​២០៣៧​ ពោល​គឺ​នៅ​មាន​រយៈពេល​ធ្វើ​សេវាកម្ម​២២​ឆ្នាំ​ទៀត​ ។​

​ប៉ុន្តែ​ដោយ​មើលឃើញ​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​ នឹង​ក្រុមហ៊ុន​ AZ​ របស់​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ ចាប់ពី​ម៉ោង​១២​និង​០០​នាទី​យប់​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​តទៅ​ ។​ បើ​តាម​ការ​អះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ការ​ស្នើ​សុំ​របស់​សម្តេច​ឲ្យ​លើកលែង​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវជាតិ​លេខ​៤​ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែមករា​ ទៅ​នោះ​ ខាង​ក្រុមហ៊ុន​ មិន​អនុវត្ត​តាម​ឡើយ​ ។​ ដូច្នេះ​ ដើម្បី​ដោះស្រាយ​ និង​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ នោះ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​លុប​កិច្ចព្រមព្រៀង​នេះ​ចោល​ទាំងស្រុង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ ពោល​គឺ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ មិន​ចាំបាច់​បង់ប្រាក់​ទៀត​ទេ​ ។​

​វា​មិនមែន​ជា​រឿង​នយោបាយ​អ្វី​ឡើយ​ ។​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្លាប់​មាន​ប្រសាសន៍​ជា​ញឹកញាប់​មក​ហើយ​ថា​ អ្វីៗ​គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ។​ នៅ​ពេល​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​ ។​ ដូច្នេះ​ គេ​មិន​អាច​លាក់បាំង​ព័ត៌មាន​ ឬ​លាក់បាំង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ មិន​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ដឹង​នោះ​ទេ​ ។​ ដោយសារ​តែ​ការ​ដឹង​អំពី​សុខទុក្ខ​ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ហើយ​ ទើប​កំណាត់​ផ្លូវ​វេ​ង​ស្រេង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ទិញ​យក​មក​គ្រប់គ្រង​ ដោយ​មិន​មានការ​បង់ប្រាក់​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ ដែល​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​ ។​ ដូច​គ្នា​នេះ​ដែរ​ ផ្លូវជាតិ​លេខ​៤​ ដែល​ជា​ផ្លូវ​ដ៏​មាន​សារសំខាន់​ និង​មមាញឹក​ក្នុង​ការ​ធ្វើ​ដំណើរ​ ប្រមុខ​រាជរដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ទើប​សម្រេច​លុប​កិច្ចព្រមព្រៀង​នោះ​ចោល​តែ​ម្តង​ ។​

​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ទាំង​អ្នក​នៅ​ក្នុងស្រុក​ ក៏​ដូច​ជា​អ្នក​នៅ​ក្រៅ​ស្រុក​ ដែល​ម្តងម្កាល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ គ្រប់​គ្នា​សុទ្ធតែ​ស្រែក​«​ជយោ​!​ សម្តេច​តេ​ជោ​»​ ដែល​បាន​រំដោះ​ផ្លូវជាតិ​លេខ​៤​ពី​ការ​កាន់កាប់​របស់​ឈ្មួញ​ អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ យក​មក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ​ ។​ និយាយ​ឲ្យ​ខ្លី​ ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ជន​គ្រប់​រូប​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ដោយ​មិន​បង់ប្រាក់​ ។​ ផ្លូវជាតិ​លេខ​៤​ លែង​ជា​ចំណាប់ខ្មាំង​របស់​ឈ្មួញ​អ៊ឹ​ង​ ប៊ុ​ន​ហូ​វ​ ទៀត​ហើយ​ ។​ ប៉ុន្តែ​វា​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​ដោយ​ប្រុង​ប្រយ័ត្ន​ ខ្លាចក្រែង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print