មនុស្ស៥នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខ៣៨០ក្នុងស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រី៥នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយអ្នកបើកបរម៉ូតូកង់បីបើកមិនប្រកាន់ស្តាំ ជ្រុលទៅបុកម៉ូតូបើកច្រាស់ទិសគ្នា កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

20160112225519 (1)

ម៉ូតូកង់បីបង្កហេតុ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1L-5028 បើកបរដោយឈ្មោះ សេង សារិត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិបន្ទាយដែក ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសស្រាលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ។ ចំណែកឯម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1A-6183 បើកបរដោយឈ្មោះ សុង ហេង ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិព្រែកក្រប៉ៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។ ម៉ូតូវីវ៉ាមានអ្នករួមដំណើរជាមួយ៣នាក់ ទី១-ឈ្មោះ លី សុខា ភេទស្រី អាយុ២៦ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ ឈ្មោះ វ៉ន ម៉ូនីរ៉ា ភេទស្រីអាយុ១៣ឆ្នាំ (របួសធ្ងន់) ទី៣ឈ្មោះ ឡូញ  គឹមហុង ភេទស្រី អាយុ១០ឆ្នាំ (របួសធ្ងន់) ។ ទាំង៣នាក់នេះមានទីលំនៅក្នុងភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីបើកបរតាមបណ្តោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីពីត្បូងទៅជើងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុបានរេចង្កូតទៅឆ្វេងដៃចូលទៅបុកម៉ូតូវីវ៉ាដែលបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យដួលបោកទៅលើផ្លូវធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។ ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕

20160112225518

20160112225517 (3)

20160112225519

20160112225520

20160112225521

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print