ខេត្ដកំពង់ស្ពឺ៖ សាលារថក្រោះ រថ ពាសដែកនៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការដែលឋិតក្នុងភូមិសាស្ដ្រភូមិ ក្រាំងខ្វាវ ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺបានប្រារឰពិធីបិទវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលជំនាញរថក្រោះ រថពាស ដែក គ្រូបង្គោល អប់រំចិត្ដសាស្ដ្រ និង បើកវគ្គបំប៉នជំនាញសេនាធិការប្រចាំ ឆ្នាំ២០១៦ កាលពីថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ឯក ឡាញ់ កៅ នាយរង សេនាធិការចម្រុះ មេបញ្ជាការបញ្ជា ការដ្ឋានរថក្រោះ អគ្គបញ្ជាការ ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្ដិយសស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើន រូបទៀត ។
លោកវរសេនីយ៍ឯក សួស រដ្ឋា នាយក សាលារថក្រោះ រថពាសដែក បានឱ្យដឹង ថា វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញរថ ក្រោះ រថពាសដែក ដែលប្រារឰពិធីបិទ វគ្គនៅពេលនេះបានដំណើរការហ្វឹកហ្វឺន រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦ មានកម្មសិក្សាការី១០០នាក់ ដោយបានហ្វឹកហ្វឺនមុខវិជ្ជារួមមានដូចជាលំហាត់ របៀប , សុខាភិបាល , អាវុធ យុទ្ធវិធី ថ្មើរជើង , ឋានលេខា , គីមីសាស្ដ្រ សញ្ញាសម្គាល់យោធា និងអប់រំចិត្ដ សាស្ដ្រ ។ មុខវិជ្ជារថក្រោះមានយុទ្ធវិធី រថក្រោះ , សព្វាវុធបច្ចេកទេសរថក្រោះ និងវិទ្យុទាក់ទង ។ លទ្ធផលបញ្ចប់វគ្គ និទ្ទេសពូកែ២៥ នាក់ គ្រាន់បើ៤០នាក់ និងមធ្យម៣៥នាក់ ។
ដោយឡែកវគ្គបំប៉នសេនាធិការរថ ក្រោះ ដែលបើកបន្ដមានរយៈពេល២ខែ មានកម្មសិក្សាការីចំនួន១២២នាក់ជ្រើស រើសពីបណ្ដាកងឯកភាពជំនាញរថក្រោះ ទូទាំងខ.ភ.ម ចាប់ពីមេបញ្ជាការកងអនុ សេនាធំ និងមេបញ្ជាការកងវរសេនា តូចរថក្រោះ ។ បន្ទាប់មកគណៈអធិបតី ក៏បានប្រគល់វិញ្ញាបនបត្រជូនដល់កម្ម សិក្សាការីដែលទទួលបានលទ្ធផលល្អ ប្រសើរក្នុងវគ្គ ។
លោកឧត្ដមសេនីយ៍ឯក ឡាញ់ កៅ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ស្នាដៃ ដែលសាលារថ ក្រោះ រថពាសដែក សម្រេចបានតាម កម្មវិធីហ្វឹកហ្វឺន ដែលថ្នាក់លើប្រគល់ឱ្យ ទោះបីកន្លងមកមានបញ្ហាប្រឈមខ្លះៗ ក៏ដោយ ។ ក្នុងនោះ ត្រូវខិតខំពង្រឹងនូវ បទពិសោធន៍ល្អៗថែមទៀត ដើម្បីដំណើរ ការវគ្គក្រោយៗទទួលបានលទ្ធផលល្អ ពេលបញ្ចប់វគ្គ មានសមត្ថភាពគ្រប់ គ្រាន់លើជំនាញរថក្រោះ រថពាសដែក ឆ្លើយតបទាន់ពេលវេលាចំពោះភារកិច្ច ការពារជាតិ ។ ចំពោះកម្មសិក្សាការី ពេលត្រឡប់ទៅកាន់កងឯកភាពវិញ ត្រូវ ខិតខំអនុវត្ដឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច ដែលថ្នាក់លើប្រគល់ឱ្យ និង ប្រកាន់ខ្ជាប់នូវមនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ចាត់ទុក ផលប្រយោជន៍ជ*ាតិជាធំ ។
ទន្ទឹមនឹងនោះ ត្រូវយកចិត្ដទុកដាក់ ថែរក្សាឱ្យបានល្អនូវគ្រឿងបំពាក់ ធានា ការប្រើប្រាស់បានយូរអង្វែង និងមាន ប្រសិទ្ធភាព ៕
ដោយ៖ សុខដុម