​លោកយាយ​អាយុ​ជាង​៩០​ឆ្នាំ​លោត​ដូច​ជា​ស្ដ្រី​អាយុ​២០​ឆ្នាំ

ចែករំលែក៖

​បើ​ទោះបី​មាន​អាយុ​ជិត​១០០​ឆ្នាំទៅ​ ហើយ​ក្ដី​តែ​លោកយាយ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ស្ងើចសរសើរ​ លោកយាយ​មិន​ដាច់​ពី​មាត់​ ពិសេស​ ក្រោយ​ពេល​ដែល​លោកយាយ​បាន​លោត​ ហក់​កាយសម្ព័ន្ធ​យ៉ាង​ល្អ​ឥត​ខ្ជោះ​ដែល​ ស្ដ្រី​ជា​ច្រើន​មិន​អាច​ធ្វើ​បាន​។​

sew

​លោកយាយ​ Johanna​ Quaas​ កើត​ នៅ​ឆ្នាំ​១៩២៥​ជា​អតីត​កីឡាការិនី​កាយសម្ព័ន្ធ​មួយ​រូប​សញ្ជាតិ​ជាតិ​អា​ល្លឺ​ម៉​ង់​ ។​ បើ​ទោះបី​មាន​អាយុ​ចាស់​ទៅ​ហើយ​ក្ដី​តែ​លោកយាយ​នៅ​តែ​បង្ហាញ​ទេព​កោសល្យ​យ៉ាង​ល្អ​ឥត​ខ្ជោះ​មិន​ចាញ់​កីឡាការិនី​វ័យក្មេង​នោះ​ឡើយ​ពេល​លោកយាយ​លោត​ហក់​នៅ​ទីលានកីឡា​ ។​

​ដោយ​កើតមក​នៅ​ក្នុង​ត្រកូល​អ្នក​ កីឡា​ លោកយាយ​ Quaas​ បាន​ក្លាយជា​ កីឡាការិនី​ជម្រើសជាតិ​តាំងពី​វ័យក្មេង​មក​ម្ល៉េះ​។​ នៅ​ពេល​ដែល​លោកយាយ​ មាន​វ័យ​ទើបតែ​១១​ឆ្នាំ​ លោកយាយ​បាន​ ចូលរួម​ការ​ប្រកួត​កីឡា​ជា​លើក​ដំបូង​ ហើយ​កីឡា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវិត​ របស់​លោកយាយ​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ លោកយាយ​មាន​សុខភាព​ល្អ​រហូត​មក​ ទល់​ពេល​នេះ​ ។​

​គួរ​បញ្ជា​ក់​ផង​ដែរ​ថា​ កាលពី​ឆ្នាំ​ ២០១២​លោកយាយ​ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ ជា​កីឡាការិនី​ដែល​មាន​អាយុ​ចាស់​បំផុត​ ពេល​នោះ​លោកយាយ​មាន​អាយុ​៨៦​ឆ្នាំ​។​ នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ពិភពលោក​ លោកយាយ​ទទួល​បាន​មេដាយមាស​ចំនួន​ ១១​ក្នុង​ឆាកជីវិត​កីឡា​ជា​ស្នាដៃ​ដ៏​ល្អ​ឥត​ ខ្ជោះ​ ។​

​ការ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ និង​ ពិសា​អាហារ​ទៀងទាត់​ជួយ​ឱ្យ​លោកយាយ​ អាច​រក្សា​បាន​កម្លាំង​កាយសម្បទា​នៅ​ ដដែល​បើ​ទោះបី​មាន​វ័យចាស់​ទៅ​ហើយ​។​ អ្នក​ដែល​មាន​វ័យចាស់​ដូច​ជា​លោកយាយ​ គឺ​ដេក​តែ​មួយ​កន្លែង​ឱ្យ​កូនចៅ​បម្រើ​ ប៉ុណ្ណោះ​ ។​ ចំណែក​លោកយាយ​ Quaas​ ​ នៅ​តែ​ទៅ​ហាត់​កីឡា​បានជា​រៀងរាល់ថ្ងៃ​ ពិតជា​រឿង​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ៕

sew (1)

...

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print