​ស្ដ្រី​ខ្មែរ​ទី​១​នឹង​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ Rayo​ វិញ្ញាសា​ម៉ា​រ៉ា​តុង

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាការិនី​វ័យ​ជាង​៤០​ឆ្នាំ​ ម្នាក់​របស់​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចូល​ រួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ រដូវក្ដៅ​នៅ​ទីក្រុង​ Rayo​ ប្រទេស​ប្រេ​ស៊ី​ល​ នា​ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​ បន្ទាប់​ពី​ ជាប់​ជម្រើស​ជា​ស្ដ្រី​តែ​ម្នាក់​គត់​ដែល​ អាច​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ​៤២​គីឡូម៉ែត្រ​បូក​១៩៥​ ម៉ែត្រ​ ។​

res

​កីឡាការិនី​ លី​ ណា​រី​ បាន​ប្រាប់​ក្រុម​ អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ទីស្នាក់ការ​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​យ៉ាង​ ដូច្នេះ​ថា​ ខ្ញុំ​សប្ប​យ​រីករាយ​ណាស់​ដែល​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​ជ្រើសរើស​ឱ្យ​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ប្រកួត​ព្រឹត្ដិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​ Rayo​ ប្រទេស​ ប្រេ​ស៊ី​ល​នា​ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​។​

​កីឡាការិនី​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ តាម​ពិត​ទៅ​ខ្ញុំ​មាន​ជំនាញ​ ខាង​ផ្នែក​គីមី​សាស្ដ្រ​ហើយ​ក៏​បាន​រៀន​ ចប់​បណ្ឌិត​គីមី​សាស្ដ្រ​ផង​ដែរ​ ព្រមទាំង​ បាន​ធ្វើ​ការងារ​ជួយ​ដល់​ក្មេង​ផ្ទុកមេរោគ​អេ​ដស៍​តាម​រយៈ​ការ​រត់ប្រណាំង​ប្រមូល​មូលនិធិ​ជួយ​ពួក​គេ​ ។​

​កីឡាការិនី​ លី​ ណា​រី​ បន្ដ​ថា​ ខ្ញុំ​បាន​ ចាប់ផ្ដើម​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​កីឡា​ចាបតាំងពី​ឆ្នាំ​២០០៦​នៅ​ខេត្ដសៀមរាប​ ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​ជួយ​ ក្មេង​ផ្ទុកមេរោគ​អេ​ដស៍​នៅ​កម្ពុជា​ ដោយ​ សារ​តែ​មាន​ឧបនិស្ស័យ​ពី​កំណើត​ផង​ ដែរ​ ។​

​កីឡាការិនី​ លី​ ណា​រី​ បាន​បន្ដ​ទៀត​ថា​ នៅ​ពេល​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​រត់​នៅ​សហព័ន្ធ​ គេ​បាន​សួរ​ខ្ញុំ​ថា​ អ្នកឯង​ជនជាតិ​អ្វី​ដែរ​?​ ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ តែ​គេ​មិន​ជឿ​ ពីព្រោះ​គ្មាន​ស្ដ្រី​ខ្មែរ​ឯណា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​នោះ​ទេ​ គឺ​មាន​តែ​ជនបរទេស​ ប៉ុណ្ណោះ​ ប៉ុន្ដែ​នៅ​ពេល​ចប់​ការ​រត់​ ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ចម្ងាយ​ ២១​គីឡូម៉ែត្រ​ខ្ញុំ​ធ្វើ​បាន​សម្រេច​ក្នុង​ថិ​រ​ វេលា​១​ម៉ោង​និង​៥៤​នាទី​ ។​

​កីឡាការិនី​ លី​ ណា​រី​ បាន​ត្រឡប់​ទៅ​ ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​វិញ​ ស្រប​ពេល​ដែល​គាត់​កំពុង​បន្ដ​ការ​សិក្សា​យក​បណ្ឌិត​គីមី​សាស្ដ្រ​ ។​ អំឡុង​ក្នុង​ពេល​ សិ​ស្សា​នោះ​កីឡាការិនី​ លី​ ណា​រី​ ក៏​បាន​ ប្ដូរ​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ ទៅ​៤២​គីឡូម៉ែត្រ​បូក​១៩៥​ម៉ែត្រ​វិញ​ ហើយ​នៅ​ឆ្នាំ​២០០៩​បាន​មក​ចូលរួម​ រត់ប្រណាំង​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូ​វយ​ក​ សហរដ្ឋអាមេរិក​ដោយ​ធ្វើ​បាន​សម្រេច​ក្នុង​ថិរវេលា​៣​ម៉ោង​និង​៣៤​នាទី​ ។​

​ថិរវេលា​ចុង​ក្រោយ​របស់​កីឡាការិនី​ លី​ ណា​រី​ ដែល​បាន​ចូលរួម​ប្រកួត​រត់​ ប្រណាំង​ចម្ងាយ​៤២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្ដិ​ ការណ៍​ចក្រភព​អង្គរ​នាទី​ក្រុង​សៀមរាប​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​គាត់​ធ្វើ​បាន​ ក្នុង​ថិរវេលា​២​ម៉ោង​៥៩​នាទី​និង​១២​ វិនាទី​ ។​ ដោយសារ​សិទ្ធ​ផល​របស់​កីឡា​ ការិនី​រូប​នេះ​ធ្វើ​បាន​ល្អ​ជាង​កីឡាការិនី​កម្ពុជា​ដទៃៗ​ទៀត​ NOCC​ ក៏​សម្រេច​ឱ្យ​ កីឡាការិនី​ លី​ ណា​រី​ ហ្វឹកហាត់​ត្រៀម​ទៅ​ ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ ប្រេ​ស៊ី​ល​ ។​

​លោក​វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ប្រកាស​បង្ហាញមុខ​កីឡា​ ការិនី​ លី​ ណា​រី​ នៅ​ក្នុង​សន្និសីទ​សារព័ត៌​ មាន​មួយ​ស្ដី​ពី​ Cambodia​ Olympic​ Moves​ និង​ចុះ​អនុស្សរណៈ​យោគយល់​ គ្នា​រវាង​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជ​ ធានី​ភ្នំពេញ​នឹង​ក្រុមហ៊ុន​កូកាកូឡា​ ដោយ​បង្ហាញ​ជា​សាធារណៈ​នូវ​វត្ដមាន​ កីឡាការិនី​ លី​ ណា​រី​ ជា​ស្ដ្រី​ខ្មែរ​ដំបូង​ទៅ​ ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ នៅ​ទីក្រុង​ Rayo​ ប្រទេស​ប្រេ​ស៊ី​ល​នូវ​ វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ​៤២​គីឡូ​ ម៉ែត្រ​បូក​១៩៥​ម៉ែត្រ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ កីឡាការិនី​ លី​ ណា​រី​ គឺជា​ស្ដ្រី​ខ្មែរ​ម្នាក់​ជួយ​ជំរុញ​ឱ្យ​កូន​ ខ្មែរ​ដទៃ​ទៀត​ចូល​លេង​កីឡា​ដូច​រូប​គាត់​ ដែរ​បើ​ទោះបី​គាត់​មាន​វ័យ​ជាង​៤០​ឆ្នាំ​ ហើយ​ក៏​ដោយ​ ប៉ុន្ដែ​គាត់​នៅ​តែ​មាន​ ឆន្ទៈ​ខ្ពស់​បង្ហាញខ្លួន​នៅ​លើ​ឆាក​អន្ដរជាតិ​។​

​កីឡាការិនី​រូប​នេះ​បានឱ្យ​ដឹង​ដែរ​ថា​ សិទ្ធ​ផល​២​ម៉ោង​៥៩​នាទី​និង​១២​វិនាទី​ អាច​រក​មេដាយមាស​នៅ​ព្រឹត្ដិការណ៍​ ស៊ី​ហ្គេ​ម​បាន​ ប៉ុន្ដែ​នៅ​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ មិន​សង្ឃឹម​ទេ​តែ​ខ្ញុំ​នឹង​ព្យាយាម​រត់​ឱ្យ​ ដល់ទី​កុំឱ្យ​ដាច់​ឆ្ងាយ​ពី​គេ​ពេក​ ។​ កីឡា​ ការិនី​រូប​នេះ​បាន​ស្រង់​សម្ដី​លោក​ វ៉ា​ត់​ ចំរើន​ ថា​ កាលពី​ស៊ី​ហ្គេ​ម​លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហ​បុរី​ម្ចាស់​មេដាយមាស​ ម៉ា​រ៉ា​តុង​មាន​ថិរវេលា​៣​ម៉ោង​៣​នាទី​ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ដណ្ដើម​យក​ មេដាយ​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ឆ្នាំ​២០១៧​ខាង​មុខ​ប្រ​សិន​ បើ​ខ្ញុំ​នៅ​តែ​រក្សា​ថិរវេលា​២​ម៉ោង​៥៩​ នាទី​បាន​ដដែល​នោះ​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print