រុ​ស្ស៊ី​ព្រមាន​ដល់​អា​មេ​រិ​ក​ឱ្យ​បញ្ចប់​សកម្មភាព​ដាក់​ពង្រាយ​អាវុធ​នៅ​តាម​ព្រំដែន​រុ​ស្ស៊ី​

ចែករំលែក៖

​មន្ដ្រី​ក្រសួងការពារជាតិ​រុ​ស្សី​បាន​ថ្លែង​ ថា​ផែនការ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដាក់​ពង្រាយ​រថក្រោះ​និង​កាំភ្លើង​ធុន​ធ្ងន់​នៅ​ ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​ស្ថិត​ តាម​បណ្ដោយ​ព្រំដែន​ជាមួយ​រុ​ស្ស៊ី​នោះ​ ជា​សកម្មភាព​បង្ករឿង​ខ្លាំងក្លា​ជាទី​បំផុត​ ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​ ត្រជាក់​មក​ហើយ​ថា​ ទីក្រុង​មូ​ស្គូ​នឹង​ចាត់​ វិធានការ​តទល់​ពង្រឹងកម្លាំង​របស់​ខ្លួន​ វិញ​ដែរ​។​

images

​អា​មេ​រិ​កបាន​សម្រេច​បំពាក់អាវុធ​ដល់​ កងកម្លាំង​យោធា​ក្នុង​ទឹកដី​សម្ពន្ធមិត្ដ​អឺរ៉ុប​ ភាគ​ខាងកើត​ក្នុង​សកម្មភាព​មួយ​ដើម្បី​ធានា​ដល់​រដ្ឋាភិបាល​ប្រទេស​សម្ពន្ធមិត្ដ​ទាំងនោះ​ដែល​បាន​ព្រួយបារម្ភ​ពី​ជោគ​ វាសនា​របស់​ខ្លួន​ក្រោយ​ការ​ឈ្លានពាន​ បង្កជម្លោះ​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​ ពួក​គេ​ព្រួយបារម្ភ​ថា​ បន្ទាប់​ពី​ បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​គឺ​ពួក​គេ​នេះ​ហើយ​ ដែល​ជា​គោលដៅ​បន្ទាប់​របស់​វិមាន​ក្រឹម​ ឡាំង​នោះ​។​

​ប្រទេស​ប៉ូ​ឡូញ​និង​បណ្ដា​រដ្ឋបាល់​ទិ​ក​ មន្ដ្រី​ទាំងឡាយ​និ​យា​ថា​ ពួក​គេ​មានការ​ ខកចិត្ដ​ជា​ខ្លាំង​ចំពោះ​សម្ពន្ធមិត្ដ​ណា​តូ​ដែល​ មិន​បាន​ធ្វើ​សកម្មភាព​អ្វី​សូ​ម្បី​តែ​បន្ដិច​ សោះ​ប្រឆាំង​ទៅ​លើ​រុ​ស្ស៊ី​។​ ពួក​គេ​បាន​ គាំទ្រ​ដល់​អា​មេ​រិ​ក​ដែល​មាន​ផែនការ​ ចុង​ក្រោយ​នេះ​។​ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ ប្រទេស​នៅ​ក្នុង​តំបន់​មានការ​ព្រួយបារម្ភ​ ភ័យ​ខ្លាច​ចំពោះ​ទឹកដី​របស់​ពួក​គេ​អាច​ ធ្លាក់​ចូល​ក្នុង​ទីលាន​នៃ​ការ​ប្រកួតប្រជែង​រវាង​រុ​ស្ស៊ី​នឹង​អា​មេ​រិ​ក​ ។​

​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​ក្រសួង​ការ​ ពារ​ជាតិ​រុ​ស្ស៊ី​មួយ​រូប​ឈ្មោះ​ Yuri​ Yakubov​ បាន​ថ្លែង​ថា​ អា​មេ​រិ​កបាន​បំពាក់​ស​ព្វា​ វុ​ធ​ដល់​កង​កម្លាំងយោធា​ដោយ​ក្នុង​នោះ​មាន​រថក្រោះ​កាំភ្លើង​ធំ​និង​អាវុធ​ធុន​ធ្ងន់​ដទៃ​ផ្សេង​ទៀត​ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ភាគ​ខាងកើត​និង​តំបន់​បាល់​ទិ​ក​ដែល​នេះ​ជា​សកម្មភាព​មួយ​ក្នុង​ការ​បោះ​ជំហាន​ឈ្លានពាន​របស់​មន្ទីរ​បង់​តា​ហ្គូ​ន​ និង​ ណា​តូ​មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​ ត្រជាក់​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print