ព្រៃវែងៈ បុរសម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ សង្ស័យថា ជាករណីរាលកៃកាំភ្លើង។
មុនពេលកើតហេតុ មានសមត្ថកិច្ចនគរបាលមួយក្រុមបានចុះប្រតិបត្តិការបង្ក្រាបវង់ល្បែងសុីសង មានបៀ និង សង្វៀនប្រជល់មាន់ ហើយឈានដល់ការរាលកៃកាំភ្លើងត្រូវប្រជាពលរដ្ឋម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
...
ហេតុការណ៍បង្ក្រាបវង់ល្បែងខាងលើ គឺនៅចំណុចភូមិព្រៃខ្លាឃុំព្រៃព្នៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមការបង្ហើបពីអ្នកឃើញហេតុការខាងលើបញ្ជាក់ប្រាប់ថាៈ ជនដែលបាញ់ជាអធិការស្រុកតែម្តង៕