ខេត្តមណ្ឌលគិរី ៖ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រួសារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចំនួន១២២រូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគបៀវត្សផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឋិតក្នុងកាលៈទេសៈនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមន្រ្តីឧទ្យានុរក្សក្នុងចង្កោមក្រុមគ្រួសារបរិស្ថានទាំងអស់ នឹងបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់នូវការឆ្លងមេរោគកូវីត១៩ ជាពិសេសការធ្វើអនាម័យឲ្យបានស្អាតជាប្រចាំ៕
...
ដោយ៖ សហការី