ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
ក្នុងកិច្ចប្រជុំតាមវីដេអូ Conference ថ្នាក់ដឹកនាំអាស៊ានបានលើកឡើងពីបញ្ហាចម្បងៗនៃជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពល និងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានយ៉ាងច្រើន។
ខាងក្រោមនេះ គឺជាសុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលេីកទី៣៦ បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference៕
...