ខេត្តកំពង់ចាម ៖ កម្មការិនីម្នាក់បម្រេីការនៅចក្រកាត់ដេរឈ្មោះ មេតថេក ខេមបូឌាខបលីមីធីត បានអួលម្ហូបអាហារពេលបរិភោគជុំគ្នា ហេីយបានផុតដង្ហេីមពេលនាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
យោងតាមប្រភពព័ត៌មានអោយដឹងថា កម្មការិនីដែលអួលម្ហូមអាហារស្លាប់ កេីត ឡេីងនៅអំឡុងម៉ោង១១៖០០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចរោងចក្រកាត់ដេរឈ្មោះ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះឈ្មោះ ណៃ រដ្ឋា អាយុ ៤១ ឆ្នាំ ។
ប្រភពព័ត៌មានបន្តថា នៅមុនពេលកេីត ហេតុកម្មការិនីជាច្រេីននាក់អង្គុយហូបបាយដូចសព្វដងនៅក្នុងអគារបរិវេណ
រោងចក្រ។ ស្រាប់តែស្ត្រីរងគ្រោះបានអួលបាយ ភ្លាមនោះមិត្តរួមការងារបាន នាំគ្នាយកគាត់មកពេទ្យដែលប្រចាំការក្នុងរោងចក្រ រួចដឹកសង្គ្រោះបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាម គួរឲ្យស្តាយនារីរងគ្រោះបានស្លាប់បាត់ទៅហេីយ ។
បច្ចុប្បន្នសពនារីរងគ្រោះបានដឹកមកផ្ទះនៅឯនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីក្រុមមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕. ដោយ ៖ វណ្ណៈ