ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ បានធ្វេីសកម្មភាពយកកាំបិត ភ្ជង់ប្លន់រថយន្តម៉ាកព្រូស ពីជនជាតិចិនដូចគ្នាបានសម្រេចក្នុងអំឡុងម៉ោង៩យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ១១១ កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រួចយកមកផ្លុងចោលមុខអាគារB ក្នុងមជ្ឈមណ្ឌល កោះពេជ្រ ឈានដល់ធ្វេីឲ្យកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចជំនាញកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ស្រាវជ្រាវឃេីញតាមប្រព័ន្ធGPS នៅវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា៖ រថយន្តដែលត្រូវជនសង្ស័យ ភ្ជង់ប្លន់ ម៉ាកToyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AW-6277 ជាកម្មសិទ្ធរបស់ជនជាតិខ្មែរបានជួលឲ្យជនជាតិចិនបេីកបរ ។ ខណ:នៅថ្ងៃកេីតហេតុ មានជនសង្ស័យជាជនជាតិចិនម្នាក់ បានធ្វេីសកម្មភាពយកកាំបិតភ្ជង់គំរាម និងប្លន់យករថយន្តពីសង្កាត់បឹងព្រលិត ខណ្ឌ៧មករា យកមកចតទុកមុខអាគារB ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ខណ្ឌចំការមន រួចគេចខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចបានធ្វេីកំណត់ហេតុ ហេីយស្ទួចយករថយន្តម៉ាកToyota Prius ខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីម្បីធ្វេីការស្រាវជ្រាវបន្តតាមនីតិវិធី ៕
ដោយ៖ ភារ៉ា ដង្កោ