ភ្នំពេញ៖ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកហេតុផលថា៖ រយ:ពេលនេះកម្ររសូវឃើញមេបក្ស អតីតបក្សធំៗ ចេញសេចក្តីថ្លែងការ ជាសារសំខាន់ចំពោះសមាជិក អ្នកគាំទ្របក្សរបស់ខ្លួន អោយចេះប្រុងប្រយ័ត្ន បង្ការការពាររក្សាខ្លួននោះឡើយ។ តើហេតុអ្វី?
លោករដ្ឋមន្ត្រីបានបន្តថា៖ ក្នុងចំណោមមេបក្សអស់នោះ ក៏មានអ្នកប្រើវិធីរុញទូកបណ្តោយទឹក រុញច្រានការទទួលខុសត្រូវទាំងស្រុងលើរដ្ឋាភិបាល បើធ្លោយជាមានបញ្ហាធំកើតឡើង កាន់តែមានឱកាសស្រែក។.. ប៉ុន្តែសំណួរថា តើមេបក្ស គួរស្រែកជំទាលយកមុខ? ឬត្រូវខំធ្វើកិច្ចការយ៉ាងណាអោយសមាជិកបក្ស អ្នកគាំទ្របក្សបានសុខ មិនគ្រោះថ្នាក់ឆ្លងជំងឺ?
តាមជាក់ស្តែងបក្សនយោបាយទាំងឡាយមានសមាជិកគាំទ្ររៀងៗខ្លួន។ ក្នុងស្ថានភាពកូវីដ១៩កំពុងបន្តវាយលុកយ៉ាងសម្បើម នៅគ្រប់ប្រទេសលើលោកនោះ មិនចាំបាច់អ្វីថ្នាក់ដឹកនាំបក្សនិមួយៗនោះ ត្រូវខំឆ្លៀតចាប់កំហុសចំណាត់ការរដ្ឋាភិបាល ឬបក្សដ៏ទៃ ដើម្បីប្រជាប្រិយខ្លួនឯង ឬបក្សខ្លួនឯង នោះឡើយ ។
នេះជាចំនុចសំខាន់ដែលសមាជិកបក្សទាំងនោះគប្បីចេះសង្កេតមើល ថាតើថ្នាក់ដឹកនាំបក្សរបស់ខ្លួនបានយកចិត្តទុកដាក់មានវិធានការអ្វីខ្លះក្នុងគ្រាចាំដើម្បីសុខមាលភាពសមាជិកបក្សរបស់ខ្លួន អោយយកឈ្នះបានលើ វីរូសកូវីដ១៩?
ក្នុងសំណរនេះ លោករដ្ឋមន្ត្រីបានដកស្រុងពី Tim Bum Thon. Australia ដោយបញ្ជាក់ថា៖ បើថ្នាក់ដឹកនាំបក្ស អត់បានយកចិត្តទុកដាក់លើសមាជិកអ្នកគាំទ្ររបស់ខ្លួនផង ហើយបែរជាខំតែស្រែកព្រួសទឹកមាត់ចាប់កំហុសអ្នកដ៏ទៃនោះ បានន័យថាអ្នកគាំទ្រទាំងឡាយគឺកំពុងជឿលង់ខុស យក ក ល អន្ទាក់ យកខ្លួនឯងជាឈ្នាន់ជាន់ចាប់យកអំណាចរបស់គេ។
យ៉ាងណា សុខទុក្ខ របស់ខ្លួន អាស្រ័យលើខ្លួនឯងជាអ្នកសម្រេច ដោយភាពឆ្លាតវៃ តាមការគិតពិចារណាដោយខ្លួនឯង !
ដោយ៖ សិលា