ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះប្រជាពលរដ្ឋអស់ចំនួន២ខ្នងស្ថិតជាប់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ម្ចាស់ផ្ទះ ឈ្មោះ ហៀង ណារ៉ាត់ អាយុ៣៨ឆ្នាំ មុខបរបលក់ដូរ។
តាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ៖ ផ្ទះរបស់គាត់មួយខ្នងបានលក់ដូរចាប់ហួយ ដោយផ្ទាល់ និងមួយខ្នងទៀតបានជួលឲ្យគេសម្រាប់ជួសជុលម៉ូតូ ។ ខណៈកេីតហេតុ ផ្ទះរបស់គាត់បានបិទទ្វាចាក់សោរត្រឹមត្រូវដូចសព្វដង រួចក៏ទៅសម្រាកផ្ទះមួយទៀតនៅខាងក្រោយ រីឯផ្ទះជួសជុលម៉ូតូគឺមានកូនជាងស្នាក់នៅ ផងដែរ ។ លុះពេលកេីតហេតុ កូនជាងបានដេកលក់ស្កប់ស្កល់មិនដឹងថាមានភ្លេីងឆេះផ្ទះភ្លាមៗនោះទេ ពេលដែលក្រោកឡេីងស្រាប់តែមានភ្លេីងយ៉ាងសន្ធោសន្ធៅទៅហេីយ ទេីបនាំគ្នាផ្លោះតាមបង្អួចដេីម្បីសង្គ្រោះជីវិតខ្លួនឯង និងស្រែកប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យជួយអន្តរាគមន៍ ផងដែរ ។
ក្នុងករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលេីនេះ មានវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយផ្ទាល់ដេីម្បីជួយអន្តរាគមន៍ និងចង្អុលបង្ហាញពីការបង្ការ ទប់ស្កាត់ករណីអគ្គីភ័យនេះ ដោយបានពន្លត់ចប់ម៉ោង៦.00នាទីព្រឹកថ្ងៃដដែល ។ ចំពោះមូលហេតុគឺបណ្ដាលមកពីទុស្សេខ្សែរភ្លេីង ធ្វេីឲ្យខូចខាតទំហំផ្ទះ8.50mគុណ8.80m ស្ទេីទាំងស្រុង និងម៉ូតូ២គ្រឿង.ទូទឹកកកចំនួន២គ្រឿង.ព្រមទាំងភេសជ្ជៈលក់ដូរមួយចំនួនទៀត. ដោយប្រើប្រាស់អស់ទឹក៤ឡាន៕
ដោយ៖ ដោយ៖ ភារ៉ា ដង្កោ