ខេត្តកណ្តាល៖បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មខណ:ទៅឆក់ត្រីតែម្នាក់ឯងហើយភ្លាត់ស្នៀតឆ្លងចរន្តភ្លើងឆក់ខ្លួនឯង។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០នៅភូុមិត្រពាំងទម្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វិច សរភេទប្រុសអាយុ៤៣ឆ្នាំមុខរបរកសិករមានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមស្រ្តីឈ្មោះ ម៉ៅ ចម្ងាយ អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹកថ្ងៃកើតហេតុគាត់បានក្រោកពីដំណេកបាត់ប្តីមិនដឹងទៅណាក៏ប្រឹងស្រែកហៅតែមិនឮឆ្លើយ។បន្ទាប់មកគាត់បានដើររកនៅចម្ងាយពីផ្ទះជាង៥០ម៉ែត្រស្រាប់តែឃើញប្តីដេកស្តូកជិតរបងលួសសំណាញ់ដោយមានខ្សែភ្លើងតចេញពីផ្ទះនៅទាក់លើ.កនិងដើមទ្រូងស្លាប់បាត់បង់ជីវិតទៅហើយ។ពេលឃើញដូច្នេះគាត់ស្រឡាំងកាំងស្រែកឲ្យអ្នកភូមិជួយនិងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសព។
បានជាងកន្លះម៉ោងក្រោយមក កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលចុះទៅដល់ធ្វើកោសល្យវិច័យដោយប្រមូលភស្តុតាងមានខ្សែភ្លើងតចេញពីផ្ទះប្រវែង៧៥ម៉ែត្រ ដងឬស្សីឆក់ត្រី១ប្រវែង៤ម៉ត្រនិងតម្រងដែកឆក់ត្រី១ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។/ប្រាថ្នា