អតីតប្រធានាធិបតីអូបាម៉ា ប្រកាសគាំទ្រ លោក Bidenក្នុងការបោះឆ្នោត២០២០នេះ

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី១៥ខែមេសា បានប្រកាសគាំទ្រ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីក្នុងសម័យកាលលោកដឹកនាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីតទល់ជាមួយ លោកដូណាល់ ត្រាំ។
នៅក្នុងឃ្លីបវីដេអូ លោកអូបាម៉ា បានបញ្ជាក់ថា លោក Biden គឺជាមេដឹកនាំដ៏ល្អបំផុតសម្រាប់អាមេរិក។ លោកបញ្ជាក់ទៀតថា លោកBiden មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីដឹកនាំអាមេរិក ទាំងបទពិសោធ អាចជួយឲ្យវិស័យសុខាភិបាលនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។បច្ចុប្បន្នវិស័យទាំងពីរខាងលើកំពុងរងការបំផ្លាញដោយកូវីដ-១៩។
លោកអូបាម៉ាបញ្ជាក់ទៀតថា អាមេរិកនិងមានមោទនភាពបើលោកBiden ដឹកនាំនោះ។ ការលើកឡើងខាងលើ របស់ អតីតប្រធានាធបតីអូបាម៉ា ក្រោយពេល លោក Bernie Sanders ប្រកាសដកខ្លួនចេញពីបេក្ខភាព ហើយគាំទ្រលោកBiden ផងដែរក្នុងការបោះឆ្នោតនាពេលខាងមុខ។ បច្ចុប្បន្នលោក Biden ជាបេក្ខភាពតែមួយគត់ដំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជែងជាមួយលោកត្រាំ។
នេះជាលើកទី១ ដែលអតីតប្រធានាធិបតីអូបាម៉ា បានគំាទ្រ អតីកូនចៅរបស់ខ្លួន ប្រជែងកៅអីនៅសេតវិមាន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print