ការបោះឆ្នោតតំណាងរាស្ត្រកូរ៉េខាងត្បូងប្រព្រឹតទៅយ៉ាងរលូត ដោយអ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះខ្លាំង

ចែករំលែក៖

គណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង (NEC)បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត ដល់ទៅ៤៤លាននាក់ ហើយលទ្ធផលបោះឆ្នោតនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១៦ខែមេសា។នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ខែមេសា (ម៉ោងក្នុងតំបន់)ទីតាំងបោះឆ្នោត ទាំង១៤ ៣៣០កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង បានបើកទ្វារស្វាគមន៍ពលរដ្ឋចូលមកបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ២១ ក្នុងបរិបទនៃប្រទេសទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។
គិតដល់វេលាម៉ោង៩ព្រឹក ត្រូវនឹង«ម៉ោង១១ម៉ោងនៅកម្ពុជា» មានពលរដ្ឋប្រមាណ៣,៥៤លាននាល់បានបោះឆ្នោតរួចរាល់ ។ តាម(NEC) បានឲ្យដឹងថា ចំនួនពលរដ្ឋទៅបោះឆ្នោតនាពេលនេះមិនរាប់បញ្ចូលអ្នកទៅបោះឆ្នោតមុនពេលកំណត់នោះឡើយ។ការបោះឆ្នោតមុនកំណត់បានធ្វើឡើងកាលពីថ្ងៃទី១០ និង១១ខែមេសាកន្លងមក ដោយមានពលរដ្ឋទៅបោះឆ្នោតដល់ទៅ២៦,៦៩ភាគរយ។
ក្នុងចំណោមកៅអីទាំង៣០០នៅក្នុងសភា ក្នុងនោះមាន២៥៣កៅអីបោះផ្ទាល់ ចំណែក៤៧កៅអីទៀត គិតទៅតាមចំនួនសន្លឹកឆ្នោតគំទ្ររបស់បេក្ខភាពនិមួយៗ។ ការបោះឆ្នោតលើកនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២០។
បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ថ្មី តែ២៧នាក់ប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ជាង១០៥០០នាក់ហើយ។ នេះជាការឆ្លងទាប់បំផុតរយៈពេល៣ថ្ងៃជាប់គ្នា ដែលមានអ្នកឆ្លងតិចជាង៣០នាក់ក្នុងមួយថ្ងៃ៕ង (NEC)បានឲ្យដឹងថា ចំនួនពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោត ដល់ទៅ៤៤លាននាក់ ហើយលទ្ធផលបោះឆ្នោតនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១៦ខែមេសា។នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ខែមេសា (ម៉ោងក្នុងតំបន់)ទីតាំងបោះឆ្នោត ទាំង១៤ ៣៣០កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង បានបើកទ្វារស្វាគមន៍ពលរដ្ឋចូលមកបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ២១ ក្នុងបរិបទនៃប្រទេសទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។

គិតដល់វេលាម៉ោង៩ព្រឹក ត្រូវនឹង«ម៉ោង១១ម៉ោងនៅកម្ពុជា» មានពលរដ្ឋប្រមាណ៣,៥៤លាននាល់បានបោះឆ្នោតរួចរាល់ ។ តាម(NEC) បានឲ្យដឹងថា ចំនួនពលរដ្ឋទៅបោះឆ្នោតនាពេលនេះមិនរាប់បញ្ចូលអ្នកទៅបោះឆ្នោតមុនពេលកំណត់នោះឡើយ។ការបោះឆ្នោតមុនកំណត់បានធ្វើឡើងកាលពីថ្ងៃទី១០ និង១១ខែមេសាកន្លងមក ដោយមានពលរដ្ឋទៅបោះឆ្នោតដល់ទៅ២៦,៦៩ភាគរយ។
ក្នុងចំណោមកៅអីទាំង៣០០នៅក្នុងសភា ក្នុងនោះមាន២៥៣កៅអីបោះផ្ទាល់ ចំណែក៤៧កៅអីទៀត គិតទៅតាមចំនួនសន្លឹកឆ្នោតគំទ្ររបស់បេក្ខភាពនិមួយៗ។ ការបោះឆ្នោតលើកនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៅឆ្នាំ២០២០។
បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ថ្មី តែ២៧នាក់ប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ជាង១០៥០០នាក់ហើយ។ នេះជាការឆ្លងទាបបំផុតរយៈពេល៣ថ្ងៃជាប់គ្នា ដែលមានអ្នកឆ្លងតិចជាង៣០នាក់ក្នុងមួយថ្ងៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print