មុននេះបន្តិច៖ មន្រ្តីនគរបាលប៉ុស្តិបាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តកណ្តាល៖ មុននេះបន្តិច នាម៉ោង៧និង១០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិបាក់ខែង បានបាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។
ជនដៃដល់ជាបងថ្លៃ ឈ្មោះតែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ ឈ្មោះ ម៉ៅ ប៊ុនហេង អាយុ២៨ ឆ្នាំ  ហើយជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

កើតហេតុនៅភូមិចុងកោះ ឃុំកោះឧញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពេលនេះសមត្ថកិច្ចកំពុងចុះទៅកាន់ទីតាំងកន្លែងកើតហេតុ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងឡើងលើសាឡាងនៅម៉ោង៩និង០០នាទីនេះ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print