ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ឈឿន សុចិត្ត បានចេញទៅកាន់កន្លែងកើតហេតុភ្លាមៗ ខណៈទទួលដំណឹងបឋមថា៖ មន្រ្តីនគរបាលប៉ុស្តិបាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។
តែទីបំផុត ខ្មាន់កាំភ្លើងជា មន្រ្តីនគរបាលប៉ុស្តិបាក់ខែង ពិតប្រាកដមែន ។ ដោយឡែកជនរងគ្រោះជាប្អូនថ្លៃ ស្លាប់ ជាអ្នកមានមុខរបររកសុី ។
មន្ត្រីនគរបាលបានអោយដឹងថា៖ លោកស្នងការ យកចិត្តទុកក្នុងហេតុការនេះបំផុត ចេញដឹកនាំកម្លាំង ជំនាញទៅកាន់ទីនោះ។
សូមបញ្ជាក់ថា៖ ករណីនេះ កើតហេតុនៅម៉ោង៧ និង១០នាទីថ្ងៃទី១៥ ខែមេសា នៅចំណុចភូមិ ចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ប៊ុនហេង ប្រុស អាយុ២៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ឃុំកើតហេតុ (របួសបំពង់ក ១ កន្លែង បណ្តាលអោយស្លាប់។
ដោយឡែកជនសង្ស័យ
ឈ្មោះ សែន រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាមន្ត្រី នគរបាល ប៉ុស្តិ៍ បាក់ខែង មានទីលំនៅភូមិ ឃុំ កើតហេតុ ។ បច្ចុប្បន្នរត់គេចខ្លួន។
នៅកន្លែងកើតហេតុ សមត្ថិកច្ច ចាប់យកវត្ថុតាងរួមមាន៖
– ស្រោមកាំភ្លើងខ្លីចំនួន១
– សំបកគ្រាប់ចំនួន១ (ម៉ាកk59)។
សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ នៅពេលកើតហេតុ ជនសង្ស័យ បានយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជង់ប្រពន្ធខ្លួនឈ្មោះ គង់ សុខជា ។ ពេលនោះជនរងគ្រោះក៏ ចេញមកឃាត់ នឹងដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះចំនួន១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិៈគេចខ្លួនបាត់។
ករណីនេះកម្លាំងប៉ុស្តិ៍ កម្លាំងអធិការ និងកម្លាំងព្រហ្មទណ្ឌ ខេត្ត សហការស្រាវជ្រាវ រកជនសង្ស័យ៕
ដោយ៖ ស្អាងជ័យ