ចាប់​បញ្ជូន​ជនសង្ស័យចំនួន០៣នាក់រួមទាំងងវត្ថុតាង​ ពាក់ព័ន្ធ​ចាប់ជំរិតទារប្រាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញៈ នារសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចបឹងកេងកង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់រួមទាំងងវត្ថុតាង ដែលជាជនជាតិចិនទៅសាលាដំបូងរាជធានីភ្នំពេញពីបទ: ចាប់ជំរិតទារប្រាក់ ( ចាប់មនុស្សដាក់ក្នុងរថយន្ដទារប្រាក់) នៅចំណុចក្នុងបន្ទប់លេខ៩០២​ ជាន់ទី៩​ សណ្ឋាគារ​ ហាយហៀងមីងជូ​ ផ្លូវលេខ២៧៨​ ភូមិ៥​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សុឹម ពិសិដ្ន អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កាលពីវេលាម៉ោង២១និង២០នាទី​ ថ្ងៃទី១២ខែមេសាឆ្នាំ២០២០
» ជនសង្ស័យ ចំនួន០៣នាក់:
1- ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទ ប្រុស អាយុ 35 ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ ។ មុខរបរ: ប៉ូលីសចិន
2- XIAO-ZEAN ភេទ ប្រុស ជនជាតិ ចិន អាយុ32 ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរ: មិនពិតប្រាកដ។
3-ឈ្មោះ HU FENGWEN ភេទ ប្រុស អាយុ 31 ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធន៏សែនជ័យ រាជធានីភ្នំពេញ មុខរបរ: រកសីុខាងរ៉ែមាស ។

» វត្ថុតាងចាប់យក:
1- រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ ពាក់ផ្លាក់លេខ: ខេមរភូមិន្ទ 2- 1647 ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។
2- ទូរស័ព្ទចំនួន02គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន326$ , បណ្ណ័ពត៌មាន ដំបងឆក់ចំនួន02 និងគ្រាប់ចំនួន01, កាតសំគាល់ខ្លួនចំនួន01 (China police លេខ 940366), បណ្ណ័សម្គាល់រថយន្ដចំនួន01( ខេមភូមិន្ទ02 លេខ 2-1647 ) និងកាតធានាគារចំនួន01 (ATM – ABA BANK) , ខ្នោះដៃចំនួន02, ក្រណាត់ពណ៌ខ្មៅចំនួន04 ( សម្រាប់គ្របមុខ) ។ (របស់ឈ្មោះ ZHAO JIANMING)។
3- ទូរស័ព្ទចំនួន02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន 13$ និងប្រាក់រៀលចំនួន 4200៛ , លិខិតឆ្លងដែនចំនួន01 លេខ EA 2019587 , Power Bank ពណ៌សរ ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន01 ( ជារបស់ឈ្មោះ XIAO ZEAN) ។
4-ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់

» ជនរងគ្រោះ
– ឈ្មោះ Lin Wei xian ភេទ ប្រុស ជនជាតិ ចិន អាយុ 31ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ 278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង ។ មុខរបរ: បុគ្គលិកខារ៉ាអូខេ។

បើកតាមលោក អធិការនគរបាលខណ្ឌបឹងកេងកង បានបន្តទៀតថា នៅថ្ងៃទី 12.ខែមេសា ឆ្នាំ2020 វេលាម៉ោង09 និង20 នាទី ជនរងគ្រោះជនជាតិចិន កំពុងស្នាក់នៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ បន្ទប់លេខ 902 ជាន់ទី09 ផ្ទះលេខ 8B ផ្លូវលេខ 278 ភូមិ5 សង្កាត់ បឹងកេងកងទី1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពីរនាក់ ប្រពន្ធឈ្មោះ ឈាន ជីយីង ( CHEN GUZ YING) កំពុងហូបបាយ បានប្រហែលមួយសន្ទុះស្រាប់តែមានជនសង្ស័យចំនួន 05 នាក់ 03 នាក់ ជនជាតិចិន និង 02 នាក់ ជាជនជាតិខ្មែរ បានចូលមកក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបានប្រាប់ជនរងគ្រោះថាខ្លួនជាប៉ូលីស និងបានបង្ហាញប័ណ្ណសំគាល់ខ្លួនប៉ូលីសផងដែរ បន្ទាប់មក ក្រុមជនសង្ស័យក៏បានចាប់ជនរងគ្រោះ ជនជាតិចិន ជាបុរស ឈ្មោះ LIN WEI XIAH នាំចេញពីសណ្ឋាគារខាងលើ យកជនរងគ្រោះដាក់ចូលរថយន្ដ មួយគ្រឿង ម៉ាកហុីលុចរីវ៉ូ ពណ៍ស្ករ ពាក់ស្លាក់លេខ: ខេមរភូមិន្ទ 02 -1647 ហើយក្រុមជនសង្ស័យបានដាក់ខ្នោះដៃជនរងគ្រោះ រួចនាំជនរងគ្រោះចេញទៅ ។ បន្ទាប់ជនសង្ស័យ បានដឹកជនរងគ្រោះមកដល់ទីវាលមួយកន្លែង ហើយក្រុមជនសង្ស័យ បានយកទូរស័ព្ទរបស់ជនរងគ្រោះ ឲ្យជនរងគ្រោះ ទូរស័ព្ទតាមរយ:លេខ +855 11671129 ទៅប្រពន្ធជនរងគ្រោះ អោយត្រៀមលុយ មួយលានលុយចិន ឬ 10 ទៅ20 មឺុនដុល្លា សិនចាំទាក់ទងមក លុះមកដល់ចំនុចមុខផ្ទះមួយមិនស្គាល់ ហើយបានឈប់រថយន្ដ រួចចុះពីលើរថយន្ដ ទៅយាយជាមួយបក្ខពួកម្នាក់ទៀត ពេលក្រុមជនសង្ស័យកំពុងនិយាយ ឆ្លាតឪកាសពេលនោះ ជនរងគ្រោះស្ទុះទៅកាន់ចង្កោតរថយន្ដ ភ្លាមនោះជនសង្ស័យម្នាក់ដែរអង្គុយខាងក្រោយក្នុងរថយន្ដបានស្ទុះមកក្រៀក ក និងវ៉ៃក្បាលជនរងគ្រោះ និងទាញចង្កូតរថយន្ដបណ្ដាលអោយរថយន្ដនោះរ៉េចង្កូត ទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាកលិចសីុស 570 ពណ៌ខ្មៅ ពាក់ស្លាក់លេខ: រដ្ឋ 07-6888 ដែលចតទុកនៅលើផ្លូវ 338 មុខផ្ទះលេខ 3 D ភូមិ3 ក្រុម24 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌបឹងកេងកង បណ្ដាលឲ្យរថយន្ដទីមុខលេងរួច បន្ទាប់សមត្ថកិច្ចយើងល្បាតទៅដល់ក៏បានឃាតលខ្លួនជនសង្ស័យចំនួន02នាក់(ជនជាតិចិន) រួមនិងវត្ដុតាងខាងលើ មកស
ទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី1ដើម្បីសាកសួរតែម្ដង រហូតមកដល់ម៉ោងប្រហែល 21:00នាទី ថ្ងៃទី13.ខែមេសាឆ្នាំ.2020 សមត្ថកិច្ចយើងស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន01នាក់ទៀតឈ្មោះ HU FENGWEN ភេទ ប្រុស អាយុ31 ឆ្នាំ ជនជាតិចិន នៅចំណុចមុខបុរីភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print