គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ធ្វេីការវាយកំទេចទូហ្គេមជាច្រេីនគ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៦ខែ​ មេសា​ ឆ្នាំ២០២០​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ បា​នធ្វេីការវាយកំទេចទូហ្គេមជាច្រេីនគ្រឿងដែលកម្លាំងអាជ្ញាធរបង្ក្រាបបានកន្លងមក។

លោកហែម​ ដារិទ្ធិ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានប្រាប់ឱ្យដឹងថា​៖ ទូហ្គេមដែលត្រូវបានវាយកំទេចនោះមាន៖​ ទូហ្គេមបាញ់ត្រីចំនួន០៧គ្រឿង​ កុំព្យូទ័រចំនួន១២គ្រឿង​ និងLEDចំនួន០២គ្រឿង ដែលអាជ្ញាធរចុះបង្ក្រាបក្នុងសង្កាត់ទាំង៧​ និងយកមកធ្វេីការវាយកំទេចចោល នៅក្នុងដីឡូតិ៍មួយកន្លែងដែលស្ថិតនៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។
លោកបានបញ្ជាក់ថា៖​ ដេីម្បីលប់បំបាត់នូវបទល្មេីស លោកបានបញ្ជាឱ្យចៅសង្កាត់ទាំង៧ក្នុងខណ្ឌពោធិ៍សែនជ័យ​ បង្ក្រាបរាល់ល្បែងស៊ីសង​ គ្រប់ប្រភេទ​ និងបញ្ហាគ្រឿងញៀនជាដេីម។
ក្នុងឱកាសនោះ​ផងដែរ​ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​ ធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវសំអាតនិងលាងដៃនិងសាប៊ូក៏ដូចជា បាញ់អាល់កុលឱ្យបានញឹកញាប់ជៀសវាងមានការឆ្លងជំងឺកូវីដ​ ១៩​ ៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print