ប្រេងឥន្ធនៈបន្តចុះថ្លៃ៖ ​សាំងធម្មតា២.២៥០រៀល, ​ម៉ាស៊ូត២.៣០០រៀលក្នុងមួយលីត្រ ​ចាប់ពីថ្ងៃទី១៦-៣០ ខែមេសា​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា តម្លៃប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ដោយត្រូវកំណត់ការលក់២.២៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង២.៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

យោងតាមការកំណត់ថ្មីនេះ ឃើញថា តម្លៃប្រេងឥន្ធនៈបន្តចុះថ្លៃ ខណៈការកំណត់កាលថ្ងៃទី១-១៥ ខែមេសា ឆ្នាំ២០២០ គឺប្រេងសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ ២,៣៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០រៀលក្នុង១លីត្រ។

ការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ ជាការសម្រេចពីប្រមុខរាជរដ្ឋាភិបាល​ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print