សមត្ថកិច្ចខណ្ឌទួលគោកក្នុងមួយយប់ឃាត់ខ្លួនបានជនសង្ស័យឆក់កាបូប៣នាក់ ២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពឆក់កាបូប ត្រូវបានកម្លាំង​សមត្ថ​កិច្ច​ខណ្ឌទួលគោក​ឃាត់ខ្លួនបានភ្លាមៗ ក្នុង២ករណីផ្សេងគ្នា និងបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ ។

IMG-20160114-WA0026

ករណីទី១កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ សង្កាត់ទឹកល្អក់ទី៣ គឺនារីរងគ្រោះបានជិះម៉ូតូគុបធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ខណៈមក​ដល់​​ចំណុច​មុខ​ឃ្លាំ​ង​រថយន្ត មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់​កាបូបបាន​សម្រេច បណ្តាលឱ្យនារីរងគ្រោះដួលម៉ូតូរងរបួស ប៉ុន្តែសមត្ថកិច្ចល្បាតបានឃើញក៏ដេញតាម​ដល់ខាង​ក្រោយ​ផ្សារហេងលី ក្រុមជនសង្ស័យបានចូលទៅក្នុងកន្លែងបាញ់ត្រី ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន​២នាក់ និងម៉ូតូ១គ្រឿង ចំណែកម្នាក់ទៀតគេចខ្លួនបាត់ និងយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ចន ភែវ​ អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងទី២មានឈ្មោះ សោម ម៉ាលីហ្សា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកនារីរងគ្រោះមា​ន​ឈ្មោះ ចិន ម៉ុនថា អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ករណីទី២កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ខែឆ្នាំដដែល គឺបុរសនិងនារីម្នាក់ បានជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវលេខ២៧១ ខណៈមកដល់ចំណុចស្តុប Nokia ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ ២គ្រឿង មានគ្នា៥នាក់ បានធ្វើសកម្មភាពឆក់កាបូបហើយជិះគេចខ្លួន តែត្រូវបានជនរងគ្រោះជិះដេញតាម​និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកំពុងល្បាត រហូតជនសង្ស័យម្នាក់ដួល​បោក​ទៅ​នឹ​ងថ្នល់របួសធ្ងន់ធ្ងរនៅចំណុចមុខប្លូក្លឹប និងជនសង្ស័យ៣នាក់ភ័យស្លន់ស្លោពេកជិះទៅបុកជញ្ជាំងផ្ទះ​ប្រជាពលរដ្ឋ តាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ១៨២ បណ្តាលឱ្យរងការខូចខាត​ម៉ូតូយ៉ាងដំណំ តែរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះទាំង២នាក់បានទៅដាក់ពាក្យ​បណ្តឹងនៅ​បុស្តិ៍នគរបាលបឹងសាឡាង សមត្ថកិច្ចយកម៉ូតូជនសង្ស័យទាំង២គ្រឿង ទៅរក្សាទុកផងដែរ ៕

IMG-20160114-WA0024

IMG-20160114-WA0027

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print