គ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្ដកន្ដ្រៃបុកនិងម៉ូតូមួយគ្រឿងបណ្ដាលអោយមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ​៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយអ្នកបើកបរម៉ូតូសងកូរ៉េ ជិះវ៉ារថយន្ដមួយគ្រឿងទៀតក៏ជ្រុលមកបុកគោយន្ដកន្ដ្រៃពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

12546081_1677513905866906_553099792_o

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ត្រង់ចំណុចផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ លេខ ១៥៥ ១៥៦ ក្នុងភូមិស្រឡៅទោងឃុំបល្ល័ង្កស្រុកបារាយណ៍ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងជិះគ្នា២នាក់មកដល់ចំនុចកើតហេតុក៏វ៉ារថយន្ដ១គ្រឿងរួចក៏ជ្រុលទៅបុក គោយន្ដកន្រ្ដៃ ក្នុងទិសដៅផ្ទុយគ្នា​ពីជើង ទៅត្បូង យ៉ាងពេញទំហឹង បណ្ដាលអោយស្លាប់មនុស្សម្នាក់និងរបួសធ្ងន់មា្នក់  ដោយអ្នកស្លាប់មានឈ្មោះ ស៊ុម សុត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ តាប្រុកថ្នល់ថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយ៍ ខេត្តកំពង់ធំ និងអ្នករបួសមានឈ្មោះ ស្វាយ ផេន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា​ ចំណែកអ្នកបើកបរគោយន្ដកន្រ្ដៃមានឈ្មោះ ដែក ជីវ៉ា ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅក្នុងភូមិ ជ្រៃវៀនឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពចាម។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសបញ្ចូនទៅមន្ទីរពេទ្យបង្អែរស្រុកបារាយណ៍សន្ទុកចំណែកម៉ូតូនិងគោយន្ដរក្សាទុកនៅអធិការដ្ឋាននគរបាលបារាយណ៍ លោក សន់តាល អធិការរងស្រុកបារាយណ៍​ ទទួលបន្ទុកផ្នែកចរាចរណ៍បានអោយដឹងថា​បាននាំខ្លួនអ្នកបើកបរគោយន្ដកន្រ្ដៃទៅសួរនាំ និងរងចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

12546114_1677513939200236_1940012424_o

12540043_1677512712533692_1566917384_n

ដោយ៖ ប៊ុន រិទ្ធី

...

 

 

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print