សម្តេច​តេ​ជោ​ហ៊ុន​ សែន​ រំលឹក​រឿង​ដើម​កាលពី​៣១​ឆ្នាំ​មុន​

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ សម្តេច​បាន​រំលឹក​រឿង​ដើម​កាលពី​៣១​ឆ្នាំ​មុន​ ។​

1

​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

«៣១​ ឆ្នាំ​មុន​ គឺ​នៅ​ថ្ងៃ​១៤​ ខែ​ មក​រា​ ឆ្នាំ​ ១៩៨៥​ នោះ​ហើយ​ដែល​រដ្ឋសភា​បាន​បោះ​ឆ្នោត​ជ្រើសរើស​ខ្ញុំព្រះករុណា​ខ្ញុំ​ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ (​នាយក​រដ្ឋមន្ត្រី​)​នៃ​រដ្ឋាភិបាល​សា​ធារ​ណះ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។​ បន្ទាប់​ពី​ការ​បំពេញភារកិច្ច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​ទេស​រយះ​ពេល​៦​ឆ្នាំ​ហើយ​ក៏​បាន​បំពេញមុខ​នាទី​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ប្រមាណ​ជាង​៣​ខែ​ តាំងពី​ពេល​ដែល​ ឯកឧត្តម​ ចាន់​ ស៊ី​ ចេញ​ទៅ​ព្យាបាល​ជម្ងឺ​និង​ទទួល​មរ​ណះ​ភាព​នៅ​ទីក្រុង​មូ​ស្គូ​។​

​ការ​គាំទ្រ​របស់​ថ្នាក់ដឹកនាំ​បក្ស​ និង​រដ្ឋ​ ពិសេស​ សម្តេច​ ហេង​ សំ​រិ​ន​ សម្តេច​ ជា​ ស៊ី​ម​ បង​សាយ​ ភូ​ថង​ បង​ជា​ សុ​ទ្ឋ​ ។​ល​។​ ទើប​មានការ​រៀបចំ​បែប​នេះ​។​ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​គឺ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​នៅ​ក្នុង​រដ្ឋសភា​គឺ​ខ្ញុំ​ទទួល​បាន​នូវ​សម្លេង​ឆ្នោត​គាំទ្រ​១០០%​។​ គ្មាន​សន្លឹក​ឆ្នោត​ប្រឆាំង​ គ្មាន​សន្លឹក​ឆ្នោត​អនុប្បវាទ​ គ្មាន​សន្លឹក​ឆ្នោត​មោ​ឃះ​។​ នាយក​រដ្ឋមន្ត្រី​២​រូប​មុន​ខ្ញុំ​តែង​មាន​សន្លឹក​ឆ្នោត​ប្រឆាំង​មិន​តិច​ជាង​៥​សម្លេង​។​ កម្លាំង​គាំទ្រ​ដ៏​ខ្លាំង​បែប​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ខ្ញុំ​សំរេច​បាន​នូវ​របៀប​វា​រះ​នយោបាយ​ដែល​ប្រជាជន​កម្ពុជា​បាន​ និង​កំពុង​ទទួលផល​រហូត​សព្វ​ថ្ងៃនេះ​។​

​អ្វី​ដែល​ខ្ញុំ​គួរ​រំលឹក​គឺ​គ្រោះ​ទឹកជំនន់​និង​រាំង​ស្ងួត​ក្នុង​ឆ្នាំ​១៩៨៤​ ដែល​ធ្វើ​ឱ្យ​ខ្វះ​ស្បៀង​ក្នុង​ឆ្នាំ​១៩៨៥​។​ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​រដ្ឋសភា​ថា​ (​មិន​ត្រូវ​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​យើង​មិន​បានដឹង​និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​)​។​ ទ្រឹស្តី​នេះ​បាន​បន្សល់​ទុក​រហូត​បច្ចុប្បន្ន​ មិន​គ្រាន់តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ​ តែ​ជា​សកម្មភាព​ជាក់ស្ដែង​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​ខ្ញុំ​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​វ័យ​ ៣២​ឆ្នាំ​ និង​ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​មាន​សន្តិភាព​ផង​ និង​មាន​សង្គ្រាម​ផង​។​ កូនៗ​របស់ខ្ញុំ​នៅ​តូចៗ​ណាស់​ ហើយ​អាយុ​ខុស​គ្នា​តែ​១​ឆ្នាំៗ​ ព្រោះ​ភរិយា​ខ្ញុំ​កូន​ញឹក​មួយ​ឆ្នាំ​កូន​១​។​ មាន​តែ​ ម៉ា​ណែ​ត​ មួយ​ទេ​ ដែល​អាយុ​ច្រើន​ជាង​ប្អូន​បន្ទាប់​៤​ឆ្នាំ​ តែ​ក៏​មិន​ទាន់​ចេះ​មើល​ប្អូន​ដែរ​។​

​គ្រួសារ​ខ្ញុំ​មិន​មាន​អ្នកបំរើ​ឬ​មេដោះ​ទេ​។​ ប្តី​ ប្រពន្ធ​របស់​យើង​បាន​ថែទាំ​កូនៗ​ដោយ​ខ្លួនឯង​។​ យប់​ខ្លះ​កូន​នោម​ដាក់​ និង​រាល់ពេល​ព្រឹក​តែងតែ​សំអាត​គ្រែ​ កន្ទេល​ បោក​ភួយ​ ហាល​ខ្នើយ​។​ល​។​ ព្រោះ​កូន​ខ្ញុំ​២​នាក់​តែងតែ​នោម​យប់​។​ មួយ​បន្ទប់​សំរាក​៧​នាក់​ឪពុក​ ម្តាយ​២​នាក់​ កូន​៥​នាក់​ បើ​កូន​មិន​នោម​ដាក់​ទេ​ ក៏​ធំ​ខ្លិ​ន​ទឹកនោម​ដែរ​ ហើយ​ពិបាក​ជាងគេ​ គឺ​នៅ​ពេល​ភរិយា​ខ្ញុំ​មិន​នៅផ្ទះ​ខ្ញុំ​ត្រូវ​ឆុង​ទឹកដោះគោ​បំបៅ​កូន​។​ ពេល​មួយ​ខ្ញុំ​ឆុង​ទឹកដោះគោ​ឱ្យ​ស្រី​ពៅ​រវល់​ដាំទឹក​ ម៉ា​និ​ត​ មក​ស៊ី​អស់​ម្ស៉ៅ​ទឹកដោះគោ​ ខំ​ឱ្យ​អ្នកបើកបរ​ទៅ​ទិញ​ម្ស៉ៅ​ទឹកដោះគោ​ពី​ផ្សារ​ទំ​រាំ​មក​មក​ដល់​ស្រី​ពៅ​យំ​រហូត​គេង​លក់​។​ ពេល​ភ្លៀង​ម្តងៗ​ដំបូលផ្ទះ​វា​លិច​ខំ​យក​ក្រណាត់​កៅស៊ូ​គ្រប​លើ​កូន​។​ រហូត​ដល់​ឆ្នាំ​១៩៩៤​ទើប​ដំបូលផ្ទះ​ខ្ញុំ​ឈប់​លិច​។​ នេះ​ជា​ជីវភាព​ពិតប្រាកដ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ស្ថិត​ក្នុង​តំណែង​រយះ​ពេល​៣១​ឆ្នាំ​នា​ថ្ងៃនេះ​។​

​បងប្អូន​ខ្លះ​អាច​យល់​ខុស​ពី​របៀប​រស់នៅ​របស់ខ្ញុំ​ តែ​នេះ​ក៏​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​រក្សា​បាន​នូវ​ឥទ្ធិពល​ដឹកនាំ​រយះ​ពេល​វែង​ ជោគជ័យ​ក្នុង​ការ​បណ្តុះបណ្តាល​កូន​តាម​រយះ​ភាព​ជិត​ស្និ​ទ្ឋ​។​ ពេល​ចេញ​ទៅ​បរទេស​ពិសេស​ពេល​ចរចារ​នៅ​បារាំង​ ភរិយា​ខ្ញុំ​គ្មាន​អ្នក​ហែរ​ហម​ទៅ​ជាមួយ​ទេ​។​ ពេល​ខ្លះ​គាត់​អត់បាយ​ព្រោះ​នៅ​សណ្ឋាគារ​ម្នាក់ឯង​ហើយ​មិន​ចេះ​ភាសា​។​ សូម​ផ្ដាំកូន​ ក្មួយ​ បងប្អូន​ពេល​មាន​ឋា​នះ​ខ្ពស់​ ត្រូវ​ដាក់ខ្លួន​បំរើប្រជាជន​កុំ​វាយឫក​ខុស​របៀប​»​ ៕

2

3

4

5

8

6

7

10

...

9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print