បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ខណៈពេលដឹកជញ្ជូនថ្នាំយកមកចែកចាយនៅស្រុកឧដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកឧដុង្គបានធ្វើការបង្រ្កាប មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ ខណៈ​ពេល​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​បម្រុង​យក​ទៅ​ចែកចាយ​បន្តនៅស្រុកឧដុង្គ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ​នៅ​លើ​ផ្លូវ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​ឈូកស ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គឿ​ង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ។

លោកវរសេនីយ៍ត្រីពីងពៅអធិការរងនគរបាលស្រុកឧដុង្គ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួលព័ត៌មានថាមានជនសង្ស័យម្នាក់កំពុងតែដឹកជញ្ជូនថ្នាំញៀនមកលក់និងចែកចាយបន្តនៅភូមិសាស្រ្តស្រុកឧដុង្គពេលនោះរូបលោកបានសុំយោបល់ពីលោកអធិការដើម្បីដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ។ លោកអធិការរងបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចរបស់លោកដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​, ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ។

លោកអធិការរងបន្តថា ក្រោយ​ពេល​ឃាត់ខ្លួនជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ឣ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ដើម្បីកសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យជំនាញ​ចាត់ការ​​បន្ត​តាម​​ច្បាប់ ៕

IMG-20160113-WA0056

IMG-20160113-WA0057

IMG-20160113-WA0055

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print