ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ពីរបីថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន ដឹកនាំលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន មានការសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ និងក្រុមហ៊ុនបុកសៀផាយ បានចុះពិនិត្យវឌ្ឍនៈភាពនៃការបុកស៊ីផាយ និងស្ថានភាពសំរាមនៅប្រឡាយបឹងត្របែក ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបុកបានប្រហែល ៧០% ស្នេីនឹង ១៥៣ដេីម។
លោក ថេង សុថុល បានអោយដឹងថា ការចុះត្រួតពិនិត្យស្ថានភាពការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងបំណងចង់ដឹងថា ក្រោយពេលភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃនេះ តើមានសំរាមហូរតាមទឹកប្រឡាយកំរឹតណា ដើម្បីយើងមានិធានការកាយយកសំរាម កុំអោយមានការកកស្ទះច្រើន ក្នុងប្រឡាយ ដែលអាចនាំអោយបង្កជាបរិស្ថានមិនល្អ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរប្រឡាយ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាបុកស៊ីផាយ អោយរួចរាល់តាមផែនការនៅមុនរដូវរវស្សាមកដល់ ។
ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ថា នៅក្នុងខណ្ឌចំការមន មានអ្នកកម្មករ ពលករដែលត្រឡប់មកពីស្រុកប្រមាណជាង១០០នាក់ប៉ុណ្ណោះ ហើយឥឡូវលោកកំពុងទំនាក់ជាមួយអាជ្ញាធរពាក់ព័ន្ឋ ដើម្បីយកគាត់ទៅដាក់នៅកន្លែងសុវត្ថិភាព ១៤ថ្ងៃសិន ។
លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកសៀផាយ ដោយមិនប្រើរយៈពេលវែងទេ ព្រោះរហូតមកដល់ពេលយើងបានធ្វើរួចរាល់បាន ៧០ភាគរយហើយ ស្មើ ១៥៣ម៉ែត្រ ៕