ប្រឡាយបឹងត្របែកដំណើរការបុកសៀផាយបានប្រមាណ៧០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ពីរបីថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន​ ដឹកនាំលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ មានការសហការពីមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ រដ្ឋបាល​សង្កាត់ផ្សារដេីមថ្កូវ​ និងក្រុមហ៊ុន​បុកសៀផាយ​ បានចុះពិនិត្យវឌ្ឍនៈភាពនៃការបុកស៊ីផាយ​ និងស្ថានភាពសំរាមនៅប្រឡាយបឹងត្របែក​ ស្ថិតនៅភូមិ​៤​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយបច្ចុប្បន្នបុកបានប្រហែល​ ៧០%​ ស្នេីនឹង​ ១៥៣ដេីម។

លោក ថេង សុថុល បានអោយដឹងថា ការចុះត្រួតពិនិត្យស្ថានភាពការបុកស៊ីផាយប្រឡាយបឹងត្របែកនាពេលនេះ គឺក្នុងបំណងចង់ដឹងថា ក្រោយពេលភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃនេះ តើមានសំរាមហូរតាមទឹកប្រឡាយកំរឹតណា ដើម្បីយើងមានិធានការកាយយកសំរាម កុំអោយមានការកកស្ទះច្រើន ក្នុងប្រឡាយ ដែលអាចនាំអោយបង្កជាបរិស្ថានមិនល្អ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរប្រឡាយ ពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាបុកស៊ីផាយ អោយរួចរាល់តាមផែនការនៅមុនរដូវរវស្សាមកដល់ ។

ជាមួយគ្នានេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ថា នៅក្នុងខណ្ឌចំការមន មានអ្នកកម្មករ ពលករដែលត្រឡប់មកពីស្រុកប្រមាណជាង១០០នាក់ប៉ុណ្ណោះ ហើយឥឡូវលោកកំពុងទំនាក់ជាមួយអាជ្ញាធរពាក់ព័ន្ឋ ដើម្បីយកគាត់ទៅដាក់នៅកន្លែងសុវត្ថិភាព ១៤ថ្ងៃសិន ។

លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកសៀផាយ ដោយមិនប្រើរយៈពេលវែងទេ ព្រោះរហូតមកដល់ពេលយើងបានធ្វើរួចរាល់បាន ៧០ភាគរយហើយ ស្មើ ១៥៣ម៉ែត្រ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print