ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបីនាក់ត្រូវបានឃាត់ខ្លួនក្នុងករណីហិង្សា កាប់វាយប្រហារ លើជនរងគ្រោះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ជនសង្ស័យម្នាក់នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅចំណុច ភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យ និងបក្សពួកធ្វើសកម្មភាពហិង្សា ដោយកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយរងបួសយ៉ាងទម្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីនេះ កើតហេតុនៅវេលាម៉ោង១៩ និង២០នាទី យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ ក្នុងនោះជនសង្ស័យមានគ្នាចំនួន០៣នាក់ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ បានធ្វសកម្មភាព កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសចំនួន៣កន្លែង ត្រង់ថ្គាមខាងឆ្វេងធ្ងន់ធ្ងរ១កន្លែង, ប្រអប់ដៃខាងឆ្វេង,២កន្លែង។
ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងបីក៏បាននាំគ្នាគេចខ្លួនបាត់។ ទោះជាយ៉ាងណាតាមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៀវម៉េង នូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯបក្សពួកពីរនាក់ទៀតបានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការ ។ ចំណែកបក្ខពួកពីរនាក់ទៀតកម្លាំងជំនាញនឹងបន្តការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print