អាមេរិក៖ អាមេរិកនៅតែមានករណីឆ្លង និងស្លាប់កើនឡើដដែល បើទោះបី មានរដ្ឋមួយចំនួនត្រៀមលុបបម្រាម ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។
យោងតាមគេហទំព័រ Worldometer នៅព្រឹកថ្ងៃទី១៨ខែមេសា បានផ្សាយថា ៖មានចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងជាង ៧សែននាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបជាង ៣៧ពាន់នាក់ និងជាសះស្បើយឡើងវិញចំនួនជាង៦០ពាន់នាក់។
សហរដ្ឋអាមេរិកមិនត្រឹមតែនៅតែបន្តឈរលេខ ១ លើពិភពលោក ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតប៉ុណ្ណោះទេ តែក៏កំពុងរ៉ាប់រងករណីឆ្លងជាង ៣០% នៃករណីឆ្លងជំងឺនេះសរុប ២.២លាននាក់ នៅទូទាំងពិភពលោកផងដែរ។
នៅថ្ងៃទី១៨ខែមេសានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ថវិការហូតដល់ ១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិករអាមេរិក ដែលប្រកបមុខរបរកសិកម្ម-ចិញ្ចឹមសត្វដែលកំពុងរងគ្រោះដោយសារតែ COVID-19៕
...
ដោយ៖ ធី រីណា