ប្រទេសអង់គ្លេស៖ ព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth II បានសម្រេចព្រះទ័យមិនប្រារព្ធពិធីចំរើនព្រះជន្ម៩៤វស្សាឡើយ ដោយសារតែមិនសមស្របនិងស្ថានភាព ខណៈបច្ចុប្បន្នពលរដ្ឋកំពុងស្ថិតនៅក្នុងគ្រាមានអាសន្ន។
តាមអ្នកឯកទេសសុខាភិបាលអង់គ្លេសបានបញ្ជាក់ថា៖ អង់គ្លេសជិតឈានដល់កម្រិតកំពូលនៃកូវីដ-១៩ហើយ ដោយនៅទូទាំងប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងជាង១៤ពាន់នាក់។ អង់គ្លេស ជាប្រទេសឈរលំដាប់ទី៥លើពិភពលោកពីចំនួនអ្នកស្លាប់ដោយកូវីដ១៩។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៨ខែមេសាបានផ្សាយថា៖ ព្រះរាជពិធីចំរើនព្រះជន្ម ៩៤វស្សារបស់ព្រះមហាក្សត្រីយានី Elizabeth II ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ខែមេសា ដោយមានទាំងការបាញ់កំាភ្លើងធំអបអរសាទរនោះ ត្រូវបានលុបចោល។
ជារៀងរាល់ឆ្នាំពិធីនេះត្រូវបានធ្វើឡើងជាច្រើនកន្លែងនៅក្នុងរាជធានី ឡុងដុងដ៏ ដែលជាព្រិត្តិការណ៍សំខាន់ប្រចាំឆ្នាំរបស់រាជវាំងអង់គ្លេស។ នេះជាលើកទី១ហើយដែល ព្រះមហាក្សត្រីយ៉ានី ស្នើឲ្យលុបពិធីដ៏សំខាន់នេះ ចាប់តាំងពីគ្រោងរាជ្យរយៈពេល៦៨ឆ្នាំកន្លងមក៕
ដោយ៖ ធី រីណា