Update ៖ ជនសង្ស័យមួយក្រុមប្រើល្បិច បន្លំលួចកាបូបលុយអស់ជាង៥ពាន់ដុល្លាក្នុងផ្ទះវេលុយ Wing និងលក់ចាប់ហ៊ួយ «ម៉ាក់ស្រីមាស»

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៦នាក់ បានប្រេីល្បិចធ្វើសកម្មភាពបន្លំយកលុយអស់ជាង៥ពាន់ដុល្លា នៅផ្ទះវេលុយ Wing និងលក់ចាប់ហ៊ួយមួយកន្លែង​ ហើយគេចខ្លួនបាត់អស់ បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចផ្ទះ Wing វេលុយ យីហោ«ម៉ាក់ស្រីមាស» ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ អែម ផល្លា អាយុ៣២ឆ្នាំ ដែលជាម្ចាស់ផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយយីហោ«ម៉ាក់ ស្រីមាស» ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា ៖ មុនពេលកើតហេតុ គាត់បានបើកតូបលក់ជាធម្មតា ដោយអោយលោកយាយ អាយុ៨០ឆ្នាំ នៅចាំមើល កន្លែងលក់ ចំណែកខ្លួននៅខាងលើផ្ទះ លុះបានបន្តិចក្រោយមកក៏មាន ជនសង្ស័យប្រុសម្នាក់ដើរមករកទិញកាតទូរស័ព្ទ ១ដុល្លារ ជនសង្ស័យអោយលុយក្រដាស១០ដុល្លារ ដើម្បីអោយជនរងគ្រោះអាប់លុយ «នេះល្បិចមួយដើម្បីដឹងចំណុចដែលជនរងគ្រោះទុកដាក់លុយ។

ជនរងគ្រោះបានបន្តថា៖ ក្រោយមកទៀត ក៏មានជនសង្ស័យជាមនុស្សស្រី ដើរមកទិញ ទឹកកកអនាម័យ៥០០រៀល ចំនួន៣ថង់ ដើម្បី អោយ ជនរងគ្រោះ លោកយាយអាយុ៨០ឆ្នាំ វក់វី នឹងការរៀបចំទឹកកក៣ ថង់នោះ។ ខណៈនោះក៏មានជនសង្ស័យប្រុសៗ២នាក់ទៀត ដើរមកពីចំហៀងតូប សំដៅទៅកន្លែងដាក់លុយ(កាបូប) ។ លុះនៅពេលយកបានកាបូបលុយនោះហើយ ជនសង្ស័យ២នាក់នោះ បានរត់ឡើងលើម៉ូតូដែលបក្ខពួក កំពុងបញ្ឆេះចាំនៅក្បែងផ្ទះជនរងគ្រោះ រីឯស្ត្រីដែលជាបក្ខពួក មកទិញទឹកកកចាប់យាយអាយុ៨០ឆ្នាំ ជាប់កុំអោយតាម ទើបជនសង្ស័យជាមនុស្សស្រីរត់ទៅតាមក្រោយគេខ្លួនជិះម៉ូតូចែកផ្លូវគ្នាអស់ តែម្តង។

បើតាមការអោយដឹងពីប្រជាពលរដ្ឋ រស់នៅក្បែរខាង បានអោយដឹងថា៖ ជនសង្ស័យមានគ្នារហូតដល់៦នាក់ ជិះម៉ូតូ៣គ្រឿង ដោយឲ្យ ៣នាក់ចូលធ្វើសកម្មភាព នឹង៣នាក់អង្គុយត្រៀមលើម៉ូតូ ហើយជនសង្ស័យទាំងអស់សុទ្ធតែពាក់មួកនិងម៉ាសគ្រប់គ្នា ។

ក្រោយពីជនសង្ស័យគេចខ្លួនបាត់អស់ មួយសន្ទុះធំគេឃើញមាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំទើបរៀបចំធ្វើកំណត់ ជាមួយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ និងឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីកំណត់ភិនភាគជនសង្ស័យ ងាយស្រួលក្នុងការតាមចាប់ខ្លួន៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print