ឃាតកវាយសម្លាប់សង្សារឯង ញ្រោះ​ចង់ដោះដៃ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត

ចែករំលែក៖

ខេត្កកណ្តាល​ ៖ ករណីឃាតកសាហាវឃោរឃៅយ៉ង់ខ្នង ដែលវៃសង្សារខ្លួនឯង រួចយកដុំថ្មដាក់ចូលក្នុងអាវ ទម្លាក់ទឹកស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងរណ្តៅដីខ្សាច់ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនត្រូវចោទពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែកកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ប្រព្រឹត្តនៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង​១៦និង២០នាទី​ នៅចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ជនត្រូវចោទមានឈ្មោះ ឌឿន ឌី ភេទប្រុស​ អាយុ
២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ ។

ជនរងគ្រោះនាក់ឈ្មោះ​ ម៉ន ចន្ទ័ថន​ ភេទស្រី​ អាយុ
២៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានរាយការណ៍ថា៖ មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដី ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្រោយពីបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះ និងបានជួបជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញ
បានឈានដល់ការកំណត់មុខសញ្ញាឈ្មោះ ឌឿន ឌី ភេទប្រុស ត្រូវជាគូរស្នេហ៍ជនរងគ្រោះ ដែលទើបតែ
ស្គាល់គ្នាជិត២ខែ និងធ្លាប់បានរួមភេទជាមួយគ្នាបាន២លើក ។ ជនសង្ស័យ បានសារភាពថា កន្លងមក នៅថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ​២០២០​ វេលាម៉ោង១៧និង០០នាទី​ជនសង្ស័យ​ និងឈ្មោះ​ យឿន​ គន្ធា​ ភេទស្រី​ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្អូនជីដូនមួយ)បានជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​ សេ១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HF 6858 ជាម៉ូតូរបស់ឈ្មោះយឿន​ គន្ធា​ បាន​ជិះម៉ូតូ​ចេញពី​ផ្ទះទៅយក​ជនរងគ្រោះ​ នៅភូមិ​ ថ្លុក​ព្រាល​ ឃុំព្រះនិព្វាន​្ដ ស្រុក​ គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ដេីម្បីទៅហូបបង្អែមនៅផ្សារ​កំពង់​កន្ទួត​ ពេលមកដល់​ផ្សារ​កំពង់​កន្ទួត​ពុំបាន​ហូប​បង្អែម​ទេ​ ដោយសារ​មេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកេីតហេតុ​ ហេីយឈ្មោះ​ យឿន​ គន្ធា​ បាន​ជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាត់ទៅ​ ដោយ​ទុក​ជនរងគ្រោះ​និង​ជនសង្ស័
យ នៅជាមួយ​គ្នា រហូតដល់វេលាម៉ោង០០និង៤០នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែឆ្នាំដដែល​ជនសង្ស័យ​និង​ជនរង
គ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ពីរឿង​ឲ្យជូនទៅផ្ទះ ​តែជន​សង្ស័យ​មិន​ព្រម​ជូនទៅ​ ទេីបជន​រងគ្រោះ​ទះកំផ្លៀងជន​សង្ស័យ​០៣ដៃចំមុខ​ និង​ ជេរបញ្ចោរថែមទៀត​ ពេល​នោះជន​សង្ស័យ​ខឹង និងចង់ដោះដៃផង​បាន
យកលេះ ក៏យកឈេីជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយ​ជនរងគ្រោះ​ចំ​កញ្ចឹងក​ចំនួន​២​ដំបង​បណ្តា
ល ឲ្យ​ស្លាប់​ ហេីយ​ជនសង្ស័យ​បាន​យក​ដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរង​គ្រោះ​ខាងក្រោយ​រួច​ រុញទម្លាក់ចូលក្នុងទឹក រណ្តៅដីខ្សាច់ លិចបាត់តែម្តង ។ លុះដល់ថ្ងៃទី១៧ ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​១៦និង២០នាទី​ មាន​ប្រជាពលរដ្ឋ ​មកឃ្វាល
គោ បានឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​ឡើង ទេីប​មករាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កេីតហេតុស្រាវ​ជ្រាវ​ និងបើកការស៊ើបអង្កេតជាបន្ទាន់ រហូតឈានមកកំណត់បាន មុខសញ្ញា និងចាប់បាន​ជនសង្ស័យ ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល ស្រុកកណ្ដាលស្ទឹងដើម្បី កសាង​សំណុំរឿង​បន្តចាត់ការតាម​នីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print