ខេត្កកណ្តាល ៖ ករណីឃាតកសាហាវឃោរឃៅយ៉ង់ខ្នង ដែលវៃសង្សារខ្លួនឯង រួចយកដុំថ្មដាក់ចូលក្នុងអាវ ទម្លាក់ទឹកស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងរណ្តៅដីខ្សាច់ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនត្រូវចោទពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែកកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ប្រព្រឹត្តនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី នៅចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនត្រូវចោទមានឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ
២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះនាក់ឈ្មោះ ម៉ន ចន្ទ័ថន ភេទស្រី អាយុ
២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានរាយការណ៍ថា៖ មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដី ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្រោយពីបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះ និងបានជួបជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញ
បានឈានដល់ការកំណត់មុខសញ្ញាឈ្មោះ ឌឿន ឌី ភេទប្រុស ត្រូវជាគូរស្នេហ៍ជនរងគ្រោះ ដែលទើបតែ
ស្គាល់គ្នាជិត២ខែ និងធ្លាប់បានរួមភេទជាមួយគ្នាបាន២លើក ។ ជនសង្ស័យ បានសារភាពថា កន្លងមក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទីជនសង្ស័យ និងឈ្មោះ យឿន គន្ធា ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្អូនជីដូនមួយ)បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF 6858 ជាម៉ូតូរបស់ឈ្មោះយឿន គន្ធា បានជិះម៉ូតូចេញពីផ្ទះទៅយកជនរងគ្រោះ នៅភូមិ ថ្លុកព្រាល ឃុំព្រះនិព្វាន្ដ ស្រុក គងពិសី ខេត្តកំពង់ស្ពឺដេីម្បីទៅហូបបង្អែមនៅផ្សារកំពង់កន្ទួត ពេលមកដល់ផ្សារកំពង់កន្ទួតពុំបានហូបបង្អែមទេ ដោយសារមេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកេីតហេតុ ហេីយឈ្មោះ យឿន គន្ធា បានជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាត់ទៅ ដោយទុកជនរងគ្រោះនិងជនសង្ស័
យ នៅជាមួយគ្នា រហូតដល់វេលាម៉ោង០០និង៤០នាទីឈានចូលថ្ងៃទី១០ខែឆ្នាំដដែលជនសង្ស័យនិងជនរង
គ្រោះបានឈ្លោះប្រកែកគ្នាពីរឿងឲ្យជូនទៅផ្ទះ តែជនសង្ស័យមិនព្រមជូនទៅ ទេីបជនរងគ្រោះទះកំផ្លៀងជនសង្ស័យ០៣ដៃចំមុខ និង ជេរបញ្ចោរថែមទៀត ពេលនោះជនសង្ស័យខឹង និងចង់ដោះដៃផងបាន
យកលេះ ក៏យកឈេីជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយជនរងគ្រោះចំកញ្ចឹងកចំនួន២ដំបងបណ្តា
ល ឲ្យស្លាប់ ហេីយជនសង្ស័យបានយកដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរងគ្រោះខាងក្រោយរួច រុញទម្លាក់ចូលក្នុងទឹក រណ្តៅដីខ្សាច់ លិចបាត់តែម្តង ។ លុះដល់ថ្ងៃទី១៧ ខែឆ្នាំដដែលវេលាម៉ោង១៦និង២០នាទី មានប្រជាពលរដ្ឋ មកឃ្វាល
គោ បានឃើញសពជនរងគ្រោះអណ្តែតទឹកឡើង ទេីបមករាយការណ៍ជូនសមត្ថកិច្ចចុះទៅកន្លែងកេីតហេតុស្រាវជ្រាវ និងបើកការស៊ើបអង្កេតជាបន្ទាន់ រហូតឈានមកកំណត់បាន មុខសញ្ញា និងចាប់បានជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹងដើម្បី កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ឆ ដា