ឃាត់ខ្លួនបានហើយ មុខសញ្ញាកាច់ក ម៉ូតូប្រចាំក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដោយលោកប្រាប់ថា ជនសង្ស័យនេះ ជាមុខសញ្ញាកាច់ក ម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ ហើយស្ថិតនៅក្នុងការប្រមាញ់ ស្រាវជ្រាវ ពីកម្លាំងជំនាញរបស់លោក ត្រូវតែឃាត់ខ្លួនអោយទាល់តែបាន ដើម្បី សន្តិសុខ សុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព។
បើតាមរបាយការណ៍នគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងែទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងលួច(កាច់កម៉ូតូ) នៅចំណុច ភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបន្តថា៖ ក្រោមការបញ្ជាដ៏មុឺងម៉ាត់ និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ភ្លាមៗនោះសមត្ថកិច្ចបានក្តោបមុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះរួមមាន៖
ទី១-ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
ទី២-ឈ្មោះរី ពិសិដ្ឋ ភេទប្រុស អាយុ
១៩ឆ្នាំទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត
កណ្តាល មុខរបរ មិនពិតប្រាកដ
(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកTodayពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7915,សោរ ខ្សៀ លេខ៨រាងអក្សរL ១,ដែក៦មានចុងស្រួចសំប៉ែត ២
,សោរម៉ាកVan Chnee ១, កូនសោរម៉ាកTiger ,ឧបករណ៍សម្រាប់ផ្តាច់បារី ១។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ពេលទទួលដំណឹងកេីតហេតុខាងលេី កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាត ដល់ចំណុចខាងលេី ក៏ឃេីញជនសង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូងាកចុះឡេីង ដោយមានការសង្ស័យកម្លាំង បានដេញតាម ឈានដល់ឃាត់សួរនាំ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះកែវ ប៊ុន ធឿន បានទម្លាក់វត្ថុ
តាងចោល ។ សមត្ថកិច្ចក៏បានធ្វេីការឃាត់ជនសង្ស័យទាំង២នាក់នោះតែម្តង ជាមួយ
វត្ថុតាង រួចបញ្ជូនបន្តមកកាន់
អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

សូមរម្លឹកថា៖ ជនសង្ស័យ ឈ្មោះកែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគាររយ:ពេល១៨ខែ ពីបទលួច(កាច់កម៉ូតូ)ក្នុងឆ្នាំ២០១៣ ផងដែរ។ ពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ចតាមប្រមាញ់ ទីបំផុតឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត៕

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print